ឯកឧត្តម កឹមសុខា បើកកិច្ចប្រជុំ ពីស្ថានភាព នយោបាយ នៅកម្ពុជា

ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណបក្សសង្គ្រោះជាតិ នៅ ទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ អំពីស្ថានការណ៍នយោបាយទូទៅ។

ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ លើរបៀបវារៈសំខាន់ៗ ចំនួន៤ រួមមាន៖

១.ស្ថានការណ៍នយោបាយទូទៅ  , ២.សេចក្ដីសម្រេចតែងតាំង -ចលនានានា-ខេត្តកែប រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ និងកោះកុង ,៣.វិធានផ្ទៃក្នុងក្រុមតំណាងរាស្រ្ដ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ និង ៤.សន្និបាតក្រុមប្រឹក្សាជាតិ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦៕