ឈ្មួញចាក់ដីលុបបឹងក កញ្ចប់ បម្រុងលក់ តែអាជ្ញាធរប្រាប់ថា មិនឲ្យលក់ព្រោះជាដីរបស់រដ្ឋ

ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរមូលដ្ឋាន ដែលគ្រប់គ្រងតំបន់បឹងក កញ្ចាប់  ស្ថិតនៅភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង អមបណ្តោយផ្លូវជាតិលេខ១ បានហាមឃាត់ឈ្មួញចាក់ដីបំពេញបឹង បម្រុងលក់ ដោយអាជ្ញាធរអះអាងថា ជាដីរបស់រដ្ឋ។

អភិបាលស្រុកព្រះស្តេច លោក ប៉ិច សុង បានមានប្រសាសន៍ថា «ខ្ញុំបានជួបប្រជុំជាមួយ ឯកឧត្តម អភិបាលរងខេត្តទទួលបន្ទុកដីធ្លីរួចហើយកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ រួមនិងមន្ត្រីជំនាញ សុរិយោដី ថា មិនជំទាស់ នូវការ ចេញលិខិតស្នាមចាក់ដី ជូនលោក ស៊ុយ គឹមលី (មេឈ្មួញចាក់យកដី បឹង ក កញ្ចាប់ )នោះទេ តែចេញឲ្យ ត្រឹមដីជាប់ថ្នល់ ដែលគាត់ទិញពីប្រជាពលរដ្ឋ ហើយការចាក់ដីចូលបឹង មិនអនុញ្ញាតិឲ្យគាត់ទេ បើទោះបីជាចាក់ដីក៍ដោយ ដោយរក្សា ទំហំផ្ទៃបឹង ១៦៧ ហិកតា ហើយ វាស់ផ្ទៃបឹងគ្រប់ចំនួន ១៦៧ហិកតាហ្នឹង លើសពីនោះ ប្រគល់ជូនគាត់»។

លោកបន្តថា ផ្ទៃបឹងនេះពលរដ្ឋ អាស្រ័យផល ដាំឈូក ធ្វើស្រែ តាំងពីរឆ្នាំ១៩៨២ មកម្លេះ តែរដ្ឋមិនឲ្យកម្មសិទ្ធគាត់ទេ ហើយ លោក ស៊ុយ គឹមលី ទិញដីនោះពីពួកគាត់ ។ដូចនេះ គាត់យកប្រើប្រាស់បន្តបាន តែមិនមែនជាកម្មសិទ្ធ នោះទេ ហើយ ការវិនិយោគ ជាតំបន់ទេសចរណ៍ នោះ អាស្រ័យលើ អភិបាលខេត្ត លោកសម្រេច ថា អនុញ្ញាតិឲ្យវិនិយោគ ប៉ុន្មានឆ្នាំ ស្រេចលើគាត់។

លោកបន្តទៀតថា ក្រៅពីបឹងនៅខាងត្បូងផ្លូវជាតិ ទំហំ១៦៧ ហិកតា នៅខាងជើងផ្លូវជាតិមានបឹងពីរទៀត ក៍គេរំលោភយកដែរ គឺបឹង មួយទំហំ១៤ហិកតា គេរំលោភ យក១២ហិកតា និង បឹង មួយទៀត ទំហំ១៦ហិកតា ក៍ត្រូវបានគេរំលោភយក បណ្តើរៗ ហើយដែរ។ តែទោះជាយ៉ាងណា លោក ប៉ិច សុង បានបញ្ជាក់ថា ផ្ទៃបឹង អាចឲ្យពលរដ្ឋអាស្រ័យផល ក៍ប៉ុន្តែមិន អនុញ្ញាតិឲ្យ មន្ត្រីជំនាញ ចេញបណ្ឌ័កម្មសិទ្ធជូនទេ។

សូមបញ្ជាក់ថា កន្លងមកឈ្មួញបានចាក់ដីលប់បឹងនេះ ជាបន្តបន្ទាប់ ដោយឈោងយកដីកោះក្នុងបឹង ប្រមាណ៣ហិកតា ក្រោមរូបភាព សុំវិនិយោគពីរថ្នាក់ខេត្ត ធ្វើជាតំបន់ទេសចរណ៍ និងសំអាងថា ដីកោះនោះបានទិញពី ប្រជាពលរដ្ឋអាស្រ័យផល៕

ឈ្មួញចាក់ដីលុបបឹងក កញ្ចប់ បម្រុងលក់ តែអាជ្ញាធរប្រាប់ថា មិនឲ្យលក់ព្រោះជាដីរបស់រដ្ឋ

ឈ្មួញចាក់ដីលុបបឹងក កញ្ចប់ បម្រុងលក់ តែអាជ្ញាធរប្រាប់ថា មិនឲ្យលក់ព្រោះជាដីរបស់រដ្ឋ

ឈ្មួញចាក់ដីលុបបឹងក កញ្ចប់ បម្រុងលក់ តែអាជ្ញាធរប្រាប់ថា មិនឲ្យលក់ព្រោះជាដីរបស់រដ្ឋ