លោកសួន សេរីរដ្ឋា រិះគន់អ្នកច្បាប់ និងអ្នកសារព័ត៌មានខ្លះ ការពារ ឯកឧត្តម កឹម សុខា

ភ្នំពេញ៖ ប្រធានគណបក្ស អំណាចខ្មែរ លោក សួន សេរីរដ្ឋា បានធ្វើការរិះគន់ចំពោះអ្នកច្បាប់ និងអ្នកសារព័ត៌មានមួយចំនួន ដែលព្យាយាមការពារ ឧត្តម កឹម សុខា ប្រធានស្តីទីគណប្ស សង្គ្រោះជាតិ ទាក់ទងទៅនឹង ករណីរឿងអាស្រូវផ្លូវភេទ ជាមួយស្រីកំណាន់។

លោក សួន សេរីរដ្ឋា បានសរសេរក្នុង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ថា « ពួកអ្នកច្បាប់ និងក្រុមអ្នកសារព័ត៌មាន ទាំងនោះ កំពុងធ្វើខ្លួនឯង ជាកន្ទបជួយខ្ចប់លាមកឲ្យអ្នកនយោបាយ Playboys រូបនេះ” ។

ករណីរបើករឿងអាស្រូវ ផ្លូវភេទឯកឧត្តម កឹម សុខា ដែលមានស្រីញី ស្រីកំណាន់នោះ ពួកអ្នកច្បាប់និងសារព័ត៌មានខ្លះ បានដើរតួរនាទីជាអ្នកការពារមនុស្សខូច ដោយលើក យកច្បាប់ព្រហ្មទណ្ឌមកគំរាមអ្នកចង់បង្ហាញការពិត ពីចរឹតថោកទាបរបស់បុគ្គលអ្នកនយោបាយសាធារណៈ ឲ្យពលរដ្ឋបានដឹងទៅវិញ ។ ពួកអ្នកច្បាប់ និងសារព័ត៌មាន ដែលកំពុងសកម្មលើកយកមាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌមកគំរាមអ្នកហ៊ានបញ្ចេញរឿងពិត ពីចរឹតពិតរបស់អ្នកនយោបាយ Playboys នៅពេលនេះ គឺមានន័យថា ពួកអ្នកច្បាប់និងក្រុមអ្នកសារព័ត៌មានទាំងនោះកំពុងធ្វើខ្លួនឯងជាកន្ទបជួយខ្ចប់លាមក៍ឲ្យអ្នកនយោបាយ Playboys រូបនេះ។

លោកសរសេរបន្តថា អ្នកច្បាប់គេត្រូវមានគុណធម៌ និងមានឆន្ទានុសិទ្ធិ ឯករាជ្យពិចារណាក្នុងការ លើកយកមាត្រាច្បាប់ណាមួយមកនិយាយ សំអាងដើម្បីអនុវត្តន៍  មិនមែនបិទភ្នែកការពារមនុស្សខូច រកផ្លូវគាបគំរាមមនុស្សល្អដែលមាន បំណងប្រាប់ការពិត ដើម្បីកុំឲ្យពលរដ្ឋរងគ្រោះ ដោយសារមនុស្សអាក្រក់នោះទេ ។

ប្រធានបក្សអំណាចខ្មែររូបនេះបញ្ជាក់បន្ថែមថា មាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌ សរសេរពន្យល់ច្បាស់ថា  ការលួចថត ឬលួចស្តាប់ ក្នុងបំណងមិនល្អ ក្នុងអំពើទុច្ចរឹត គឺខុសច្បាប់ ។ ឈរលើ គុណធម៌ និងសុភវិនិច្ឆ័យ តើការថតបានខ្លឹមសារសំឡេងសន្ទនា ដ៏ស្មោគគ្រោករបស់ កឹម សុខា ជាមួយស្រីកំណាន់ យកមកផ្សាយ ឲ្យពលរដ្ឋខ្មែរបានដឹង ស្គាល់ពីសារជាតិរបស់ អ្នកនយោបាយ Playboys ម្នាក់ ជាបំណងមិនល្អ ក្នុងអំពើទុច្ចរឹតឬ ? ហើយបើដឹងហើយជួយលាក់ ជួយការពារទើបល្អ ទើបត្រឹមត្រូវឬ?៕

លោកសួន សេរីរដ្ឋា រិះគន់អ្នកច្បាប់ និងអ្នកសារព័ត៌មានខ្លះ ការពារ ឯកឧត្តម កឹម សុខា