វិភាគ: Trump ហាក់ដូចជាបាន ឈ្នះដាច់ក្នុងការឈរឈ្មោះ បេក្ខភាពតំណាង គណបក្សសាធារណរដ្ឋ ប៉ុន្តែគូប្រជែង នៅតែបន្តយុទ្ធការ ឃោសនា

វ៉ាស៊ិនតោន: មហាសេដ្ឋី Donald Trump ត្រូវបានគេឃើញថា កំពុងនាំមុខខ្លាំង ក្នុងយុទ្ធនាការ ស្វែងរកការគាំទ្រ ជាបេក្ខភាពតំណាង បក្សសាធារណ ក្នុងការឈរឈ្មោះ តំណែងជា ប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ បើទោះបីជាបេក្ខភាព មួយចំនួនទៀត នៅតែបន្តជំហរ ប្តេជ្ញាមុះមុត និងប្រឹងប្រែង ដល់ដំណាក់កាល ចុងក្រោយដើម្បី ធ្វើឲ្យសេដ្ឋីវាល់លាន រូបនេះជួបការលំបាក៕

លោក Trump បានទទួលជោគជ័យ យ៉ាងត្រចះត្រចង់ នៅក្នុងថ្ងៃ Super Tuesday ដែលជាថ្ងៃដ៏សំខាន់ ជាងគេមួយដោយ លោកបានឈ្នះ សម្លេងឆ្នោតតាមរដ្ឋ ជាច្រើនលើសលប់ ពីដៃគូប្រកួតនៅ ស្របពេលដែលលោក Ted Cruz, Marco Rubio និងបេក្ខភាពសំខាន់ មួយចំនួនទៀត បេ្តជ្ញាបន្តការប្រកួត ស្វែងរកការគាំទ្រ រហូតដល់ឧិកាស ចុងក្រោយ។ លោក Rubio បានវាយប្រហារលោក Trump ដែលបានយកឈ្នះដាច់នូវសម្លេងឆ្នោត កាលពីថ្ងៃអង្គារថា លោក Trump គ្រាន់តែជាមនុស្ស ពូកែដើរតួលំដាប់ កំពូលម្នាក់ប៉ុណ្ណោះ។លោក Rubio ត្រូវបានគេមើលឃើញ នាពេលថ្មីៗនេះថា បានប្រើប្រាស់ ពាក្យវាយប្រហារលោក Trump ដដែលៗបែបនេះ ប៉ុន្តែអ្នកវិភាគ នយោបាយ បាននិយាយថា ការប្រើប្រាស់តាក់ទិក បែបនេះដូចជាមាន ឥទ្ធិពលតិចតួច និងយឺតពេល បន្តិចទៅហើយ។

លោក Dan Mahaffee អ្នកវិភាគនយោបាយមួយរូប មកពីមជ្ឈមណ្ឌល នៃការសិក្សារបស់ សភាជាតិ បានគួសបញ្ជាក់ថា លោក Rubio នឹងតែបន្តធ្វើ យុទ្ធការ ដណ្តើមសម្លេង ឆ្នោតជាមួយនឹង Trump នៅឯរដ្ឋ Florida ដោយសង្ឃឹមជឿជាក់ ថាក្រុមអ្នកបោះ ឆ្នោតដែលមិន ពេញចិត្តនឹង Trump នឹងចូលរួមជ្រុំជ្រែង លោកក្នុងការបង្អាក់ ប្រជាប្រិយភាព របស់សេដ្ឋីរូបនេះ នៅពេលដែលដៃគូ សំខាន់ធំមួយទៀត របស់Trump គឺលោកTed Cruz ក៏នឹងចូលរួម នៅក្នុងយុទ្ធនាការ លើកនេះដែរ៕