សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​សេពសន្ថវៈ​លើ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​សម្រេច​៤​ដង

ពោធិ៍សាត់: សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ផ្លោះ​ចូលក្នុង​បន្ទប់​នារី​រួម​ការងារ​ជាមួយគ្នា​ម្នាក់ទាំង​កណ្ដាលអធ្រាត្រ ដើម្បី​ក្នុង​គោលបំណង់​កោសខ្យល់ តែ​ត្រូវ​លោកយាយ​នារីរូបនោះ​ឃើញ​ហេតុការណ៍ ក្រោយមក​ទើប​ធ្លាយ​រឿង​រួមរ័ក​ជាមួយគ្នា​បានសម្រេចរហូតដល់​ទៅ​៤​ដង​។​

​ហេតុការណ៍​នេះ​ត្រូវបាន​គេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​រួមភេទ​បានសម្រេច​ចំនួន ៤​ដង​ពេលបែកការ​ទើប​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង១១​យប់ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ហាង​យីហោ (​គ្រួសា​សាច់​អាំង​)ស្ថិតក្នុង​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់​។

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ពេជ្រ តុលា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​ទាហ៊ាន ឃុំ​ស្វាយ​តឿ ស្រុក​កំពង់រោ ខេត្តស្វាយរៀង មក​ស្នាក់នៅ​ភូមិ​សង្កាត់កើតហេតុ មុខរបរ​ចុងភៅ​នៅ​ហាង​យីហោ (​គ្រួសា​សាច់​អាំង​)​។ ដោយឡែក​នារីដែល​គេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ហើយ​ពេល​បែកការ​បែរជា​រងគ្រោះ​ទៅវិញ​នោះ​ឈ្មោះ ធម រ ន អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ត្រ​យាប ឃុំ​សន្លប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មកស្នា​ក់ភូមិ​សង្កាត់​កើតហេតុ មុខរបរ​ចុងភៅ​នៅ​ហាង​ជាមួយគ្នា ។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​សាមីខ្លួន​រងគ្រោះ (​ធ​មរន​) និង​ជីដូន​តែ​មិនត្រូវបាន​គេ​បញ្ជាក់​អំពី​ឈ្មោះ​នោះទេ ហើយ​នៅក្នុង​ពាក្យបណ្ដឹង​នោះបានរៀបរាប់ថា នៅវេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦បន្ទាប់ពីចប់​ការងារ​ជនសង្ស័យ​បាន​ចូលមក​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់ខាងលើ​ស្រាប់​នៅក្នុង​ពាក្យបណ្ដឹង​នោះ​ពុំមាន​ទាមទា​សំណង​ឬ​ជ​ងឺ​ចិត្ត​អ្វីនោះទេ គឺ​សូម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាម​និតិ​វិធី​។​

​ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​អាយុ​ក្រោម​១៥​ឆ្នាំនេះ​ជនសង្ស័យ​បាន​ឆ្លើយ​សា​ភាពមុខ​សមត្ថកិច្ច​នោះដែរ ហើយ​កំពុង​បំពេញ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​នៅ​ព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៦​នេះ​៕​

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​សេពសន្ថវៈ​លើ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​សម្រេច​៤​ដង

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​សេពសន្ថវៈ​លើ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​សម្រេច​៤​ដង