ក្រសួងការបរទេស​ក​ម្ពុ​ជា រំដោះ​បាន​ពលរដ្ឋ​ខ្មែរ ៧ នាក់​ពី​ប្រទេស​ចិន​

6 Videos

​តាម​ការជូន​ព័ត៌មាន​ពី​ក្រសួងការបរទេស បានឱ្យដឹងថា មាន​ពលរដ្ឋ​កម្ពុជា ចំនួន​ប្រាំពីរ​នាក់ ដែល​ត្រូវបាន​ក្រសួង​ជួយ​រំដោះ​ចេញពី​ទុក្ខលំបាកនៅ​ប្រទេស​ចិន ។​ ​ជនរងគ្រោះ​ទាំងនោះ មាន​ស្ត្រី​ចំនួន​ប្រាំមួយ​នាក់ និង បុរស​ម្នាក់ ដែល​ត្រូវបាន​ជួយសង្គ្រោះ​។​ នេះ​បើតាមសេចក្ដីជូនដំណឹង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ លោក ជុំ សុន្ទរី ចេញផ្សាយ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃ ០៣ ខែមីនា​។​

​ ​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ស្ត្រី​ទាំង​ប្រាំមួយ​នាក់​នោះ ត្រូវ​មេខ្យល់​នាំ យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ចំណែក​បុរស​ម្នាក់​នោះ​វិញ ត្រូវបាន​គេ​នាំទៅ​ធ្វើការ​នៅ​ហាង​លក់ទំនិញ​មួយ​នៅ​ប្រទេស​ចិន ។ ក្នុងចំណោម​នារី​ទាំងនោះ ​មាន​ពីរ​នាក់​រស់នៅ​ប្រទេស​ចិន ហួសកំណត់ និង បួន​នាក់​ផ្សេងទៀត មិនអាច​ស៊ូទ្រាំ​រស់នៅ​ជាមួយ​ប្ដី​ជនជាតិ​ចិន​តទៅទៀតបាន ចំណែក​បុរស​ម្នាក់ទៀត គឺ​មិនអាច​បន្ត​ធ្វើការ​ជាមួយ​ថៅកែ​ចិន បាន​តទៅទៀត ។

M88

ដោយយោង​លើក​ត្តា​ទាំងនេះហើយ ទើប​ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​ទៅសុំ​កិច្ច​អន្តរាគមន៍​ពី​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង ក្វាង​ចូ​វ ប្រទេស​ចិន ឱ្យជួយ​ពួកគាត់​ ។​ ​ ​ភ្លាមៗ​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម​ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ណែនាំ​ឱ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីនោះ ជួយផ្ដល់​ទិដ្ឋាការ ឬ វី​សា ដល់​អ្នក​ដែល​រស់នៅ​ហួសកំណត់ បានរស់នៅ​ក្នុងប្រទេស​ចិន​បន្ត ចំណែកឯ​អ្នក​ដែល​ចង់ មក​ផ្ទះ​វិញ នឹងត្រូវ​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕ ​សុថា​ត់​