ហុងស៊ុយ​! ចង់ឲ្យ “​លុយ​” ហូរ​ចូល​ផ្ទះដូចទឹក ដោយ​មិនបាច់​ខំប្រឹង​ដែរ​ទេ​?

ហុងស៊ុយ​! ចង់ឲ្យ “​លុយ​” ហូរ​ចូល​ផ្ទះដូចទឹក ដោយ​មិនបាច់​ខំប្រឹង​ដែរ​ទេ​?

​យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ ការរៀបចំ​ផ្ទះសម្បែង ការដាំ​ដើមឈើ ការ​គេង និង​សកម្មភាព​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​នាំ​លាភ ឬ​គ្រោះថ្នាក់ ដល់​មនុស្ស​យើង​ទាំងអស់ ជាពិសេស គឺ​ទាក់ទង​ទៅ​នឹង​លុយ ឬ​ការរកស៊ី​តែម្តង​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​ដើមឈើ​មួ​យ​ដើម ដែល​មានឈ្មោះ​ថា Crassula  (​មិនដឹងថា នៅ​ស្រុក​ខ្មែរ​យើង មាន ឬ​អត់​នោះទេ​)​។ បើ​តាម​ក្បូន​ហុងស៊ុយ រុក្ខជាតិ​នេះ ដូចជា ដែក​ឆក់​អញ្ចឹង គឺ​អាច​នាំ​លាភ ឬ​លុយកាក់ ចូល​ក្នុង​ផ្ទះ​បាន​ដោយ​ងាយ (​ប៉ុន្តែ ទាល់តែ​អ្នក​ខំ​រក​ដែរ​)​។​

​រុក្ខជាតិ​នេះ មាន​ស្លឹក​ក្រាស់ៗ ពណ៌​បៃតង​ស្រស់ រលោង និង​ភ្លឺ​ថ្លា​។ ប៉ុន្តែ ពេល​ស្លឹក​វា​កាន់តែ​ចាស់ វា​នឹង​ប្រែ​ទៅជា​ពណ៌​ត្នោត ឬ​ពណ៌​ស្លឹក​ឈើ​។​

​រុក្ខជាតិ​នេះ មិន​ទាមទារ​ការថែទាំ​ប៉ុន្មាន​នោះ​ទេ គឺមាន​តែ​ថូ ដាក់​ជី និង​ស្រោច​ទឹក​ធម្មតាៗ​ទៅ គឺ​បាន​ហើយ ប៉ុន្តែ វា​ក៏​ត្រូវការ​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ផងដែរ​។​

​តាម​ក្បួន​ចិន អ្នក​គួរតែ​ដាក់​រុក្ខជាតិ​នេះ នៅ​ខាងស្តាំ​ដៃ​ច្រកចូល​ផ្ទះ​។ រុក្ខជាតិ​នេះ ត្រូវបាន​គេ​ជឿជាក់ថា នឹង​ជួយ​នាំ​សំណាង និង​ពង្រឹង​សុខភាព​ផ្លូវចិត្ត​បាន​ល្អ ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ស្រស់ថ្លា​ក្នុង​ការងារ និង​រក​ចំណូល​បាន​ច្រើន​។​

​យ៉ាងណាមិញ យើងខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​អ្នក មិន​ខំ​! បើ​អ្នក មិន​រក​! បើ​អ្នក គេង​ចាំ​លុយ​ធ្លាក់​ពី​លើ​មេឃ​! កុំថាឡើយ​ដាំ​មួ​យ​ដើម ទោះ​ដាំ ១០០ ហិច​តា​ទៀត ក៏​អ្នក​មិន​ក្លាយជា អ្នក​មាន​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។