ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នឹង​អនុញ្ញាត​ឱ្យ​ក្រសួង​កិច្ចការ​នារី ក្នុង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រឹះស្ថាន​អប់រំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូល​ជួប​សម្តែង​ការ​គួរសម ក្នុង​​ឱកាស​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា ។

យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ឱ្យ​ដឹង​ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អនុញ្ញាត​ឱ្យ​ក្រសួង​កិច្ចការ​នារី ក្នុង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រឹះស្ថាន​អប់រំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូល​ជួប​សម្តែង​ការ​គួរសម ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី​០៨ មីនា ២០១៦ ក្រោម​ប្រធានបទ «​វិនិយោគ​លើ​សមភាព​យេ​ន​ឌ័​រ ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» នៅ​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ មីនា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា​។