ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ​៖ ​មនុស្ស​ជា​ច្រើ​ននាក់​អង្គុយ​​លេង​ល្បែង​ភ្លេច​​ខ្លួន​ពេល​ប៉ូលិសមក​ដល់​ក៏​ផ្អើល​​​និង​ចែក​ផ្លូវ​គ្នា​រត់​​​ប្រសាច​​​គេច​​​ខ្លួន​ពី​ការ​ឡោម​ព័ទ្ធ​របស់​​សមត្ថកិច្ច ​ខណៈ​​ម្នាក់ៗ​កំពុង​​​​​ងប់​នឹង​​ល្បែង​ស៊ី​សង​​កាលពី​វេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃ​ទី​៤​ មីនា​ ២០១៦​ ​ស្ថិត​នៅ​​ក្នុង​ភូមិ​ព្រែក ​សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ។

​ប្រភព​ព័ត៌មាន​នៅ​ក្បែរ​កន្លែង​កើតហេតុ​​បាន​ឲ្យ​ដឹង​ថា​ ដំបូង​​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​​មក​​ដល់​កន្លែង​កើតហេតុ​ជា​បន្តបន្ទាប់ ​ដោយ​ពុំ​មាន​សកម្មភាព​អ្វី​នោះ​ទេ ​តែ​គេ​​​ស្មានថា​ជា​អ្នក​មក​លេងល្បែង​​​ធម្ម​តា បន្ទាប់​​​មក​ស្រាប់​តែ​អ្នក​នៅ​ក្នុង​រថយន្ត​ទាំងនោះ​បើកទ្វា​រថយន្ត​ប្រដាប់​ដោយ​អាវុធ ​និង​ឯកសណ្ឋាន​ស្ទុះ​សម្រុកចូល​ទៅ​ទីតាំង​​ល្បែង​នៅ​ទីនោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​នោះ​រត់​​ប្រសាច​​​គេច​​ពី​ការ​ឃាត់ខ្លួន ​។ ​ទីតាំង​ដែល​សមត្ថកិច្ច​បង្ក្រាប​​នេះ ​បើក​​លេង​ជា​យូ​រ​មក​ហើយ ​​មាន​​ល្បែង​បញ្ជល់​​មាន់​ ​​​គ្មាន​​សង្វៀន ​​ល្បែង​បៀ​ ល្បែង​ប៊ូល... ។​

​ចំណែក​វត្ថុ​តាង ​ដែល​សមត្ថកិច្ច​ដកហូត​​​បាន រួម​​​មាន ​តុ​ថ្ម​២​សម្រាប់​ កៅអី​ជ័រ​២០ បៀ​២​ហ៊ូ កម្រាល​២ កំប៉ុង​តុង​បៀ​២ ប៊ូល​១២​គ្រាប់ ក្តា​រ​កត់​​តុង​​ប៊ូល​១ ​៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​​កាសែត​កោះ​សន្តិភាព​