តើ​អស់​រដូវ​ពេល​ណា​អាច​រួម​ភេទ​បាន​?

តើ​អស់​រដូវ​ពេល​ណា​អាច​រួម​ភេទ​បាន​?

​មាន​នារី​ភាគច្រើន​យល់ថា​នៅពេល​ដែល​អស់​រដូវ​ភ្លាម គឺ​អាច​រួមភេទ​ភ្លាម នេះ​ជា​ការយល់ដឹង​ដែល​ខុស​មួយ ព្រោះ​នៅពេល​ដែល​អ្នក​អស់​រដូវ​ភ្លាម ហើយ​អ្នក​រួម​ភេទ​ភ្លាម វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង ម្យ៉ាងទៀត​បើ​មិន​ប្រយ័ត្ន វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះបាន​ទៀតផង​។​

​នៅពេល​ដែល​អ្នក​អស់​រដូវ​ភ្លាម អ្នក​មិន​អាច​រួម​ភេទ​បាន​ដោយសារ​តែ​នៅពេល​ដែល​អ្នក​ទើបនឹង​អស់​រដូវ​ភ្លាម ស្បូន​អ្នក​គឺ​នៅ​មិនទាន់​បិត​ជិត​អស់​ទេ ហើយ​ប្រពន្ធ័​ការពាររាងកាយ​អ្នកក៏នៅខ្សោយ​នៅឡើយ​ដែរ ដូចនេះ​ប្រសិនជា​អ្នក​រួម​ភេទ អ្នក​អាច​នឹង​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​រោគ​ស្ត្រី​ផ្សេងៗ​បាន ជាងនេះទៅទៀត វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ចេញ​ឈាម​នៅ​ផ្នែក​ខាងក្រោម​ដូចគ្នា ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ នោះ​អ្នក​នឹង​មិន​អាច​មាន​សុខភាព​ដែល​ល្អ និង​រឹងមាំ​ឡើយ​។ ដូចនេះ​អ្នក​អាច​រួម​ភេទ​បាន​នៅពេល​ដែល​អ្នក​អស់​រដូវ​ចំនួន​ពី​២​ទៅ​៣​ថ្ងៃ ម្យ៉ាងទៀត​នៅ​មុនពេល​ដែល​អ្នក​ជិត​មក​រដូវ អ្នក​ក៏​មិន​ត្រូវ​រួម​ភេទ​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺឆ្លង​ផ្សេងៗ​បាន​យ៉ាង​ងាយ​បំផុត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។