កូន​ប្រុស​ Phil Neville ​ទាត់​បាល់​ជ្រុង​ចូល​ទី​យ៉ាង​ឡូយ ឱ្យ​ក្រុម​យុវជន​ Valencia

Harvey Neville ​កូន​ប្រុស​របស់​លោក Phil Neville ​គ្រូ​ជំនួយ​របស់​ក្រុម Valencia ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត ​ដោយ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ជ្រុង​បាន។

 

កូន​ប្រុស​ Phil Neville ​ទាត់​បាល់​ជ្រុង​ចូល​ទី​យ៉ាង​ឡូយ ឱ្យ​ក្រុម​យុវជន​ Valencia

 

យុវជន​វ័យ​ក្មេង​រូប​នេះ កំពុង​តែ​លេង​ឱ្យ​ក្រុម​យុវជន​របស់ Valencia ​ដោយ​ផ្លាស់​ទៅ​តាម​ឪពុក​របស់​ខ្លួន។ ​កាល​ពី​មុន​រូប​គេ​ជា​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ ​របស់​ក្រុម Manchester City ​។ Harvey ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​សមត្ថភាព​តាំង​ពី​លេង​នៅ​អង់គ្លេស​ម្ល៉េះ ខណៈ ដែល​មក​អេស្ប៉ាញ​រូបគេ​ក៏​បាន​ចូល​លេង​ច្រើន​ដែរ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​យុវជន។

 

ចង់​ដឹង​ថា​ការ​ទាត់​របស់​យុវជន​រូប​នេះ​ល្អ​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

អត្ថបទ៖ មុន្នី រម្យ