Rainie Yang ឈឺ​​ពេក សាក​កោស​ខ្យល់ តែ​លទ្ធផល​ខុស​ពី​ការ​គិត​

តារា​ចម្រៀង​តៃវ៉ាន់ Rainie Yang កំពុង​តែ​មាន​ជំងឺ​ផ្ដាសាយ​ ហើយ​ថ្មី​ៗ​នេះ​នាង​ក៏​បាន​បង្ហោះ​រូប​​កោសខ្យល់​មួយ​សន្លឹក​​លើ​បណ្ដាញ Weibo ដោយ​សរសេរ​ភ្ជាប់​ថា​៖”ឮ​ថា​កោស​ខ្យល់អាច​​ជួយ​សម្រួល​​ការ​ឈឺ​ចាប់​ ពេល​ដែល​ផ្ដាសាយ​និង​ឈឺ​បំពង់ក ខ្ញុំ​នឹង​រង​ចាំ​ហើយ​ប្រាប់​អ្នក​ប្រសិន​បើ​​វា​មាន​ប្រសិទ្ធិ​ភាព”។

 

Rainie Yang ឈឺ​​ពេក សាក​កោស​ខ្យល់ តែ​លទ្ធផល​ខុស​ពី​ការ​គិត​

 

លុះ​ស្អែក​ឡើង តារា​ស្រី​វ័យ​៣១​ឆ្នាំ​​ក៏​ធ្វើ​តាម​សន្យា​ ប្រាប់​ទៅ​អ្នក​រាល់​គ្នា​ថា​៖”វា​មិន​សូវ​មាន​ប្រសិទ្ធភាព ថ្វី​បើ​​វា​ជួយ​សម្រួល​បាន​មួយ​ភ្លែត។ នៅ​តែ​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​​និង​លេប​ថ្នាំ​ល្អ​ជាង”។ បន្ទាប់​ពី​និយាយ​បែប​នេះ​លើ​បណ្ដាញ​សង្គម អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​ផ្ដាំ Rainie​ឲ្យ​ថែរក្សា​ខ្លួន​នឹង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

 

មួយ​រយៈ​ចុងក្រោយ​នេះ​តារា​ចម្រៀង​និង​សម្ដែង​មុខ​ក្មេង​ជាង​វ័យ​នេះ​ហាក់​ស្ងាត់​ទាំង​ការ​ចេញ​បទ​ចម្រៀង​​និង​ថត​រឿង​ថ្មី៕

 

Rainie Yang ឈឺ​​ពេក សាក​កោស​ខ្យល់ តែ​លទ្ធផល​ខុស​ពី​ការ​គិត​

 

ចុចអាន៖តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal