Mi-26 ​ឧទ្ធម្ភាគចក្រ​ធំ​ និង​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

Mi-26 ​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​សម្រាប់​ដឹក​ជញ្ជូន​របស់​កង​យោធា​រុស្សី​ ​ហើយ​វា​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ថា​ជា​ឧទ្ធម្ភាគចក្រ​ដែល​មាន​ទំហំ​ និង​កម្លាំង​ខ្លាំង​ជាង​ឧទ្ធម្ភាគចក្រ​ណា​ៗ​ទាំង​អស់។

 
ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះ​ត្រូវ​បាន​រចនា​ ​និង​បង្កើត​ឡើង​ដោយ​ផ្ទាល់​ពី​អ្នក​ជំនាញ​របស់​ប្រទេស​រុស្សី​ដោយ​មិន​មាន​ការ​សហការ​ពី​ដៃ​គូរ​បរទេស​ណា​ឡើយ។​ ​ដោយ​វា​មាន​បំពាក់​នូវ​ម៉ាស៊ីន​កម្លាំង​ ១១០០០សេះ​ចំនួន​មួយ​គូ​ ​ដែល​​អាច​ឲ្យ​វា​ហោះ​បាន​ក្នុង​កម្ពស់​ប្រមាណ​ ​៥គីឡូម៉ែត្រ​ពី​ផ្ទៃ​ដី​ ​ជា​មួយ​ល្បឿន​២៩៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​លើស​ពី​នេះ​​ Mi-26​ ​អាច​ផ្ទុក​ទម្ងន់​បាន​ជាង​៥០តោន​ ​ហើយ​​វា​​ធ្លាប់​ត្រូវ​បាន​គេ​យក​ទៅ​ដឹក​យន្តហោះ​ប្រភេទ​ Tupolev Tu-134 និង​ឧទ្ធម្ភាគចក្រ​ប្រភេទ CH-47 របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​៕
 

Mi-26 ​ឧទ្ធម្ភាគចក្រ​ធំ​ និង​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

 

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ businessinsider