ចង់​បាន​កូនប្រុស ឬ​កូនស្រី​? អញ្ចឹង សាក​វិធី​នេះ​មើល ក្រែង​ជោគជ័យ​

ចង់​បាន​កូនប្រុស ឬ​កូនស្រី​? អញ្ចឹង សាក​វិធី​នេះ​មើល ក្រែង​ជោគជ័យ​

"​ប្តី​របស់​ខ្ញុំ និង​ខ្ញុំ កំពុង​តែ​ចង់​បាន​កូនស្រី ពីព្រោះ​យើង​មានកូន​ប្រុស​ម្នាក់​រួច​ហើយ​។ និយាយ​ដោយ​មិន​លាក់លៀម​ទៅ​ចុះ តើ​មាន​វិធីសាស្ត្រ​អ្វី ឬ​ការ​រួមភេទ​បែប​ណា​ទៅ ដែល​អាច​ជួយ​ឲ្យ​ពួកយើង សម្រេចក្តី​បំណង​មួយនេះ​?" --- នេះ​ជា​សំណួ​របស់​លោកស្រី ច​.​រ​.​ណ​។​

​វា​ពិតជា​សំណួរ ដែល​មាន​មិត្ត​អ្នក​អាន​ជា​ច្រើន បាន​សាកសួរ​មកកាន់​គេហទំព័រ​របស់​យើងខ្ញុំ នៅពេលដែល​ពួកគេ ចង់​បាន​កូន ទៅតាម​សេចក្តីប្រាថ្នា​។​

​នៅ​ប្រទេស​ឥណ្ឌា ការចង់បាន ឬ​ការកំណត់​ភេទ​របស់​កូន ត្រូវបាន​គេ​ហាមឃាត់ ប៉ុន្តែ វា​មិនមែន​បានន័យថា ដៃគូ​ទាំងអស់ មិន​ខំព្យាយាម​តាម​វិធី​ធម្មជាតិៗ នៅផ្ទះ​ដោយ​ខ្លួនឯង ដើម្បី​ចង់បាន​ភេទ​កូន តាម​ចិត្ត​របស់​គេ​នោះទេ​។​

​ទោះបីជា​យ៉ាងណា មិន​មាន​វិធីសាស្ត្រ​ណា​ជោគជ័យ ១០០ ភាគរយ ដើម្បី​ទទួលបាន​ភេទ​កូន តាម​សេចក្តីប្រាថ្នា​នោះទេ ប៉ុន្តែ មនុស្ស​គ្រប់គ្នា ចេះ​តែ​ចង់​សាក​វិធី​នេះ វិធី​នោះ ... ហើយ​មួយចំនួន ក៏​ជោគជ័យ មួយចំនួនទៀត ក៏​បាន​ត្រឹមតែ​ការខកចិត្ត​ទៅវិញ​។​

​អញ្ចឹង សាកល្បង​ជា​មួយ គេហទំព័រ​សុខភាព​យើង​សិន​ទៅ ៖

​របប​អាហារ សម្រាប់​អ្នក​ចង់​បាន​កូនប្រុស
- ចូរ​ញ៉ាំ​អាហារ ដូចជា ផ្លែ​ចេក ទឹកដូង សាច់​ក្រហម ផ្លែ​ប៉ោម ដំឡូង​បារាំង គ្រាប់​ធញ្ញជាតិ ប៉េង​ប៉ោះ សណ្តែក​ស ត្រី​សាល​ម៉ុន ផ្សិត ផ្លែ​ប័រ និង​ប្រូ​ខូលី​
- ញ៉ាំ​អាហារ​ប្រៃ​បន្តិច ដូចជា ដំឡូងបារាំង​កំប៉ុង និង​ពោត​លីង​ជាដើម​
- កុំ​ញ៉ាំ​អាហារ​ផ្អែម មាន​ជាតិ​កាល់ស្យូម និង​ម៉ាញេស្យូម​ច្រើនពេក​។​

​វិធីសាស្ត្រ បាន​កូនប្រុស ៖
•​    ​ផឹក​កាហ្វេ​តិចតួច​រាល់ថ្ងៃ (​ដាច់ខាត​កុំ​ច្រើន​ឲ្យសោះ ពីព្រោះ​វា​អាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​)
•​    ​ឲ្យ​ស្វាមី​ញ៉ាំ​កាហ្វេ មុន​ពេល​រួមភេទ​
•​    ​ស្ទីល​ដែល​ល្អ​បំផុត សម្រាប់​បាន​កូនប្រុស គឺ​ក្បាច់​សុន​ខ (​ប្រុស​នៅ​ពីក្រោយ​) ហើយ​ស្ត្រី​គួរតែ​ឈានដល់​ចំណុច​កំពូល មុន​បុរស​
•​    ​ឲ្យ​ប្តី​ហាត់​កីឡាប្រដាល់ និង​ចៀសវាង​ការ​ងូត ឬ​ត្រាំ​ក្នុង​ទឹ​កក្តៅ និង​ការ​ជិះ​កង់​។​

ចង់​បាន​កូនប្រុស ឬ​កូនស្រី​? អញ្ចឹង សាក​វិធី​នេះ​មើល ក្រែង​ជោគជ័យ​

​របប​អាហារ សម្រាប់​អ្នក​ចង់​បាន​កូនស្រី
- ញ៉ាំ​ផ្អែម និង​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម និង​ម៉ាញេស្យូម ដូចជា ទឹកដោះគោ​ជូរ ប័រ ស៊ុត គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ល្ពៅ ទឹកក្រូច​ស្រស់ ផ្លែ​ក្រូច គ្រាប់​អាល់​មុន តៅ​ហ៊ូ សណ្តែក​ខ្មៅ ផ្លែ​បឺរី និង​សូកូឡា​
- កុំ​ញ៉ាំ​អាហារ មាន​ជាតិ​ប៉ូ​តា​ស្យូម​ច្រើនពេក​។

​វិធីសាស្ត្រ បាន​កូនស្រី ៖
•​    ​កុំ​ញ៉ាំ​កាហ្វេ​
•​    ​ដឹង​អំពី​ថ្ងៃ​មក​រដូវ ហើយ​រួម​ភេទ ពីរ ឬ​បី​ថ្ងៃ មុន​ពេល​វា​មក​ដល់​
•​    ​ស្ទីល​ដែល​អាច​មាន​កូនស្រី គឺ​ស្រី​នៅ​ពីក្រោម​
•​    ​រួមភេទ បែប​រាក់ៗ កុំឲ្យ​ចូល​ជ្រៅ​ពេក ហើយ​ស្ត្រី គួរតែ​កុំ​ឈាន​ដល់​ចំណុចកំពូល​អី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។