ប្រជាពលរដ្ឋ រិះគន់ថាប្រធានផ្សារ សហគមន៍សាមគ្គី យកសំរាមដុតក្បែរ សាលារៀនប៉ះពាល់ សុខភាពសិស្ស និងប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រធានផ្សារសហគមន៍សាមគ្គី ត្រូវបានប្រជាពលរដ្ឋ ក្នុងសង្កាត់ ត្រពាំងក្រសាំង រិះគន់ថា យកសំរាមទៅចាក់គរ ចោលក្បែរ សាលាបឋមសិក្សា និងនៅក្បែរផ្ទះប្រជាពលរដ្ឋរួចហើយ ដុតបង្កឲ្យផ្សែង ចេញពីការឆេះជ័រ ឬកាកសំណល់នានា ហុយទៅបង្កឲ្យ ប៉ះពាល់ដល់ សុខភាព សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងភូមិសាមគ្គី៣ និងអាជីវករក្នុងផ្សារ ម្យ៉ាងវិញទៀត សំរាមរាយប៉ាយ ពេញទឹកពេញដី មិនរកទីតាំងទុកដាក់ ឲ្យបានត្រឹមត្រូវ ផងដែរ ។

ប្រជាពលរដ្ឋមួយរូបបាននិយាយថា សំរាមនៅក្នុងផ្សារ សហគមន៍សាមគ្គី នេះត្រូវបានគេជញ្ជូន យកទៅចាក់ចោល នៅជាប់នឹង សាលារៀន បឋមសិក្សាសាមគ្គី ពេលដែលគរច្រើន គេដុតចោលបង្កឲ្យ ផ្សែងហុយគ្របដណ្តប់ លើសាលារៀន និងភូមិឋាន ប្រជាពលរដ្ឋផងដែរ ។

ប្រជាពលរដ្ឋបានបន្តថា ផ្សែងនេះគឺធ្វើឲ្យប៉ះពាល់ ដល់សុខភាពកូនៗ ពួកគាត់ទៅរៀន ហើយចំពោះ ប្រជាពលរដ្ឋដែល រស់នៅក្បែរទីតាំងនោះ ក៏ប៉ះពាល់សុខភាព ធ្ងន់ធ្ងរផងដែរ ព្រោះផ្សែងជះ ទៅនោះ គឺជាផ្សែងចេញ ពីការឆេះជ័រ ស្នោដាក់ផ្លែឈើ ក្រណាត់ចាស់ៗ ឬកំទេចកំទីផ្សេងៗ ផ្សែងនេះធ្វើឲ្យ ពួកគាត់ពិបាកទ្រាំ ខ្លាំងណាស់ឈ្ងៀម ស្ទើរដាច់ខ្យល់ ។

ពាក់ព័ន្ធនិងផ្សារសហគមន៍សាមគ្គីនេះដែរ អាជីវករផ្សារ បានថ្អូញថ្អែរថា ពួកគាត់លក់ដូរ ក្នុងផ្សារមានការព្រួយ បារម្ភពីសន្តិសុខ គឺមិនគ្រប់គ្រាន់ ដោយសារតែប្រធាន ផ្សារនេះជាស្រ្តី ពេលមានហេតុការ អីមួយកើតឡើង គឺពិបាកក្នុង ការសហការណ៍ ទប់ស្កាត់ណាស់ ជាពិសេស នៅពេលយប់ ពេលដែលមានហេតុការ អ្វីមួយកើតឡើង ទូរស័ព្ទទៅកាន់ លោកប្រធានផ្សារគឺ គាត់មិនដែលលើក បង្កឲ្យការងាររាំងស្ទះ។

ប្រជាការពារភូមិបានលើកឡើងដែរថា ប្រធានផ្សារឈ្មោះ លោកស្រី ហេង សុព័រ ដែលបានគ្រប់គ្រង ផ្សារនេះមួយរយៈ មកហើយ ប៉ុន្តែផ្សារនេះមិន រីកចំរើនដោយសារតែ លោកស្រីហាក់ បីដូចជា មិនសូវយកចិត្តទុកដាក់ នោះទេ ហើយចំពោះហេតុការ កើតឡើងម្តងៗ គឺពិបាកក្នុងការ ទំនាក់ទំនងជា មួយលោក ស្រីមែន ដោយទូរស័ព្ទគាត់ មិនសូវលើកនោះទេ នៅពេលយប់ ដោយសារគាត់ ជាមនុស្សស្រីមានប្តីដូច្នេះយប់ព្រលប់ ពិបាកដែរ។ ពាក់ព័ន្ធនិងការរិះគន់ របស់ប្រជាពលរដ្ឋនោះ អ្នកយកព័ត៌មាន យើងមិន អាចទំនាក់ទំនង លោកស្រីបានទេ ដោយសារគ្មានលេខទូរស័ព្ទ៕ 

ប្រជាពលរដ្ឋ រិះគន់ថាប្រធានផ្សារ សហគមន៍សាមគ្គី យកសំរាមដុតក្បែរ សាលារៀនប៉ះពាល់ សុខភាពសិស្ស និងប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ រិះគន់ថាប្រធានផ្សារ សហគមន៍សាមគ្គី យកសំរាមដុតក្បែរ សាលារៀនប៉ះពាល់ សុខភាពសិស្ស និងប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ រិះគន់ថាប្រធានផ្សារ សហគមន៍សាមគ្គី យកសំរាមដុតក្បែរ សាលារៀនប៉ះពាល់ សុខភាពសិស្ស និងប្រជាពលរដ្ឋ