ចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកថវិកាជាង ២លាន ៤០ម៉ឺនរៀល ទៅជូនកងកម្លាំង ស៊ីម៉ាកជួបគ្រោះថ្នាក់ ចរាចរណ៍នៅ មន្ទីរពេទ្យ ព្រះកេតុមាលា

ភ្នំពេញ៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាស្ថាបនិក នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកថវិកា ចំនួនជាង ២លាន ៤០ម៉ឺនរៀល ទៅជូនកងកម្លាំង ស៊ីម៉ាក ដែលបានគ្រោះថ្នាក់ ចរាចរណ៍កន្លងទៅ នៅមន្ទីរពេទ្យ ព្រះកេតុមាលា រាជធានីភ្នំពេញ។

លោក នង គន្ធាវី អគ្គលេខាធិការ ចលនាយុវជនកម្ពុជា ក្រុម១៥៧ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ ពីសំណាក់លោក បណ្ឌិត ហ៊ុន ម៉ាណែត និងលោក ម៉ឹង ពន្លក នៅព្រឹកនេះ រូបលោកផ្ទាល់ និងសមាជិកចលលនា យុវជនកម្ពុជា ក្រុម១៥៦ បាននាំយកថវិកា មកជូននារីម្នាក់ ដែលជាបុគ្គលិក កងកម្លាំងស៊ីម៉ាក ចុះបំពេញភារកិច្ច នៅស្រុកស្រអែម ខេត្តព្រះវិហារ និងបានធ្វើដំណើរតាមផ្លូវ ក៏បានជួបគ្រោះថ្នាក់ ចរាចរណ៍បណ្ដាល អោយដាច់ដៃម្ខាង។

 លោកបានបន្តថា “ដោយបានមើលឃើញ នូវភាពរន្ធត់ ភាពតក់ស្លុត ដែលបងស្រីបាន ពិការដៃក្នុងពេលចុះ បំពេញភារកិច្ចជូន ជាតិមាតុភូមិ យើងខ្ញុំជាយុវជន មានការអាណិត អាសូដល់គាត់ ហើយក៏បានប្រមូល ថវិកាភ្លាមៗបានចំនួន ២លាន ៣០ម៉ឺនរៀល និង៤០ដុល្លារ ដែលនេះជាថវិកា បឋមដែលយើងខ្ញុំ យកមកជូនជាជំហ៊ាន បឋមសិន និងតាមដាននូវ ការព្យាលរបស់គាត់ បន្តទៀត និងមកជួប ១សារទៀត នៅពេលជា សះស្បើយ”។

អគ្គលេខាធិការចលនាយុវជនកម្ពុជា ក្រុម១៥៧រូបនេះ បានបញ្ជាក់ថា នៅពេលត្រូវការ ថ្លៃថ្នាំព្យាបាល ប៉ុន្មាន នឹងរាយការណ៍ទៅលោក ម៉ឹង ពន្លក ដើម្បីអំពាវនាវ ដល់សប្បុរសជន នៅក្រុមចលនា យុជន១៥៧ និងក្រុមផ្សេងៗទៀត ជួយបុគ្គលិក កងកម្លាំងស៊ីម៉ាក ពិការដៃ ដែលជាស្ត្រីមេម៉ាយ និងមានកូនស្រី នៅក្នុងបន្ទុកម្នាក់ ទៀតបន្ថែមទៀត។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កងកម្លាំងស៊ីម៉ាក ដែលរងរបួសធ្ងន់-ស្រាលដោយសារ គ្រោះថ្នាក់បាន ជួយសង្គ្រោះទាំងអស់ ហើយ ទោះបីជាថា អាចមានការប្រែប្រួល តិចតួចនៅ ពេលខាងមុខ នៅមិនទាន់ដឹងនៅឡើយទេ។

លោកបានបន្តថា “ប៉ុន្តែរហូតមកដល់ម៉ោងនេះ ស្ថានភាពមកដល់ មន្ទីរពេទ្យ ព្រះកេតុមាលាយើងនេះ ឯកឧត្តម ឧត្តមសេនីយ៍ ក៏ដូចជាអស់លោក អ្នកជាគ្រូពេទ្យ បានខិតខំជួយ ទាំងយប់មិញ ដែលយើងបាន មកដល់ប្រហែលម៉ោង ៩ ម៉ោង១០ បានទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ហើយឃើញថា បងប្អូនមានសភាព ល្អច្រើន”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ កងកម្លាំងស៊ីម៉ាក មួយកងពលតូចចំនួន ២៥នាក់ ដែលបានជិះឡាន ទៅបំពេញការងារ នៅក្នុងស្រុកស្រអែម ខេត្តព្រះវិហារ ស្រាប់តែទៅដល់ ត្រង់ចំណុច ព្រំប្រទល់ស្រុកស្រអែម និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដែលគ្រោះថ្នាក់នេះ បានបណ្ដាលឲ្យ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២០នាក់៕

ចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកថវិកាជាង ២លាន ៤០ម៉ឺនរៀល ទៅជូនកងកម្លាំង ស៊ីម៉ាកជួបគ្រោះថ្នាក់ ចរាចរណ៍នៅ មន្ទីរពេទ្យ ព្រះកេតុមាលា

ចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកថវិកាជាង ២លាន ៤០ម៉ឺនរៀល ទៅជូនកងកម្លាំង ស៊ីម៉ាកជួបគ្រោះថ្នាក់ ចរាចរណ៍នៅ មន្ទីរពេទ្យ ព្រះកេតុមាលា

ចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកថវិកាជាង ២លាន ៤០ម៉ឺនរៀល ទៅជូនកងកម្លាំង ស៊ីម៉ាកជួបគ្រោះថ្នាក់ ចរាចរណ៍នៅ មន្ទីរពេទ្យ ព្រះកេតុមាលា