ក្រសួងសាធារណការ បង្កើត Hotline សម្រាប់ផ្តល់ព័ត៌មាន ទាក់ទងច្បាប់ចរាចរណ៍

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំបង្កើត Hotine សម្រាប់ ទាក់ទងជាមួយ សាធារណជន ក៏ដូចជាចូលរូមទទួលការខុសត្រូវ និងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមាន ប្រសិទ្ធភាព។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធាណរការ បានឲ្យដឹងថា ការរៀបចំការបង្កើត Hotline សម្រាប់ទទួល និង ផ្តល់ព័ត៌មានជូនដល់ សាធារណជន ដើម្បីជួយសម្រួល ដោះស្រាយបញ្ហា និងចម្ងល់ផ្សេងៗ ដែលទាក់ទងទៅនឹង សេវាសាធារណៈ លើវិស័យដឹកជញ្ជូន។

ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេស ថ្នាក់អនុប្រធាននាយកដ្ឋាន របស់អគ្គនាយកដ្ឋានដឹកជញ្ជូន នឹងរង់ចាំពិភាក្សា និងបកស្រាយដោយផ្ទាល់ និងតាមរយៈទូរស័ព្ទ នៅរៀងរាល់ម៉ោងធ្វើការ ៕

ក្រសួងសាធារណការ បង្កើត Hotline សម្រាប់ផ្តល់ព័ត៌មាន ទាក់ទងច្បាប់ចរាចរណ៍