លោក គីស៊ីដា៖ សកម្មភាព នុយក្លេអ៊ែរ របស់កូរ៉េ ខាងជើង មិនអាចទទួល យកបានទេ

តូក្យូ៖ រដ្ឋមន្រ្តីការបរទេស ជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានថ្កោលទោស ចំពោះដំណើរការអភិវឌ្ឍន៏ អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ កូរ៉េខាងជើង ដោយថា “វាមិនអាចទទួល យកបានទេ” បន្ទាប់ពីមេដឹកនាំ ប្រទេសនេះលោក គីម ជុងអ៊ុន ត្រូវបានគេ រាយការណ៍ថា បានបញ្ជាឲ្យយោធា របស់ខ្លួន ត្រៀមខ្លួនបាញ់ ក្បាលគ្រាប់នុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញគផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីលោក គីស៊ីដា ថ្លែងប្រាប់ក្រុមអ្នក សារព័ត៌មានបន្ដទៀតថា “រដ្ឋាភិបាលជប៉ុន ពិតជាមិនអាចទទួលយក ការអភិវឌ្ឍន៏ ថាមពលនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើងបានទេ”។

លោក គីស៊ីដា បានបន្ដទៀតថា ស្របពេលមាន កិច្ចសម្របសម្រួល ពីសហគមន៍អន្តរជាតិ ជប៉ុន ត្រូវការ ជំរុញឲ្យ កូរ៉េខាងជើងអត់ធ្មត់ និងគោរពយ៉ាង ពេញលេញ តាមសេចក្តី សម្រេច របស់ ក្រុមប្រឹក្សា សន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលបានអំពាវនាវ ឲ្យរដ្ឋាភិបាល ក្រុងព្យុងយ៉ាង បញ្ឈប់ការ អភិវឌ្ឍន៏នុយក្លេអ៊ែរ និងមីស៊ីល៕

លោក គីស៊ីដា៖ សកម្មភាព នុយក្លេអ៊ែរ របស់កូរ៉េ ខាងជើង មិនអាចទទួល យកបានទេ