តោះ! បង្កើតវីដេអូ ប្រៀបធៀប តាំងពីក្មេងមក ទល់ឥឡូវមុខមាត់ ប្រែបែបណា?

រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សង្កេតឃើញនៅលើ បណ្ដាញ Facebook មានអ្នកប្រើប្រាស់មួយចំនួន បង្ហោះវីដេអូ ដ៏គួរចាប់អារម្មណ៍ ដែលបង្ហាញពីការ ប្រែប្រួលមុខមាត់របស់ពួកគេ តាំងពីក្មេងមកដល់ បច្ចុប្បន្ន។ ជាការពិតវីដេអូនេះអាច បង្កើតបានដោយប្រើកម្មវិធីទូរសព្ទ មួយឈ្មោះថា FaceStory។

តោះ! បង្កើតវីដេអូ ប្រៀបធៀប តាំងពីក្មេងមក ទល់ឥឡូវមុខមាត់ ប្រែបែបណា?

FaceStory ជាកម្មវិធីមួយងាយស្រួល ក្នុងការប្រើប្រាស់ និងអាចទាញ យកបានដោយ ឥតគិតថ្លៃ។ កម្មវិធីនេះអាចឲ្យ អ្នកប្រើប្រាស់ បង្កើតជាវីដេអូ ប្រៀបធៀបទម្រង់ មុខរបស់ពួកគេក្នុងចន្លោះពេល វេលាណាមួយ។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែបញ្ចូលរូបភាព ដែលចង់ប្រៀបធៀបបន្ទាប់ មកកំណត់ Setting តាមដែលអ្នកពេញចិត្ត។

ក្រោយពីបញ្ចប់ការបង្កើតវីដេអូ អ្នកក៏អាចចែករំលែកជាទៅក្នុងបណ្ដាញសង្គម ឬរក្សាទុកវានៅក្នុងទូរសព្ទដោយផ្ទាល់បានផងដែរ៕

ប្រភពពី៖ sabay