ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា សហការគ្នាបង្កើត បណ្ដាល័យចល័ត ដើម្បីលើកការអប់រំ

ភ្នំពេញ៖ ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា កាលពីម្សិលមិញនេះ បានប្រកាសភាពជា ដៃគូជាមួយគ្នា ហើយបានសម្រេច បង្កើកប្រតិបត្តិ ការបណ្ណាល័យ ចល័តចំនួន២ ដែលនឹងធ្វើសកម្មភាព តាមតំបន់ជាយក្រុង និងបណ្ដាខេត្តមួយចំនួន ដែលនៅជិត រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ វិស័យអប់រំ តាមរយៈការធ្វើ សកម្មភាពអំណាន នៅតាម គោលដៅនីមួយៗ ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា ការអាន គឺជាគន្លឹះដ៏សំខាន់ ដែលជំរុញការអភិវឌ្ឍន៍ ខួក្បាលមនុស្ស ឆ្ពោះទៅរកភាពឆ្លាតវៃ និងបានទទួលចំណេះដឹង យ៉ាងធំទូលាយ ពាក់ព័ន្ធនឹង ចំណេះដឹងទូទៅ ។ អាស្រ័យហេតុនេះ ភាពជាដៃគូ ជាមួយអង្គការស៊ីប៉ា គឺជាការបន្ដ សកម្មភាពរបស់ ក្រុមហ៊ុន Smart ដើម្បីប្រយុទ្ធប្រឆាំង នឹងអន្ដរកម្ម ក្នុងគោលដៅលើក កម្ពស់វិស័យអប់រំ នៅកម្ពុជា តាមរយៈ បណ្ដាល័យចល័ត ចំនួន២ ដែលនឹងធ្វើសកម្មភាព តាមភូមិគោលដៅចំនួន ១៨កន្លែងជា រៀងរាល់សប្ដាហ៍ ។

លោកបន្ដថា ភាពជោគជ័យរបស់របស់ Smart គឺអាស្រ័យលើការ ផ្ដល់គុណតម្លៃពី សំណាក់ ប្រជាពលរដ្ឋ ហេតុនេះទើបក្រុមហ៊ុន សម្រេចចាប់ដៃ ជាមួយអង្គការស៊ីប៉ា ដើម្បីរួចចំណែកជួយដល់សង្គមវិញ ដោយជំរុញឲ្យ ប្រជាពលរដ្ឋគ្រប់វ័យ ដែលខ្វះខាត មធ្យោបាយ ទទួលការអប់រំ ទទួលបានចំណេះដឹងខ្លះៗ ពាក់ព័ន្ធនឹង ទំនាក់ទំនងជីវភាព ប្រចាំថ្ងៃ និងការប្រាស្រ័យ ទាក់ទងក្នុងសង្គម ។

លោក Thomas Hundt បានពន្យល់ថា បណ្ដាល័យចល័តនេះ គឺជាការប្រតិបត្តិការ តាមរថយន្ដ ចំនួន ២គ្រឿង ដែលផ្ទុកដោយ សៀវភៅ សំណើរ ឯកសារជាង ៣.០០០ក្បាល សម្រាប់បងប្អូន ប្រជាពលរដ្ឋអាន ។ ប៉ុន្ដែនេះគ្រាន់តែ ជាជំហ៊ានចាប់ផ្ដើម ដែលធ្វើឡើង ដើម្បីវាស់ស្ទង់កម្រិត ចង់យល់ដឹងរបស់ ប្រជាពលរដ្ឋ តែប្រសិនបើ ជោគជ័យនោះ ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា នឹងពង្រីកវិសាលភាព បណ្ដាល័យចល័តនេះ ទៅតាមបណ្ដាខេត្តមួយចំនួនទៀត នៅថ្ងៃអនាគត ។

លោក ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា បានបញ្ជាក់ឲ្យដឹងដែរថា ការបង្កើតគម្រោង បណ្ដាល័យចល័តនេះ លោកសង្ឃឹមថា នឹងទទួលបាន ជោគជ័យ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ហើយក៏ចង់ស្វែងយល់ ពីសង្គមបន្ថែមផងដែរ ។ ជាពិសេសយុវជន ដែលពួកគេចង់ សិក្សាអំពីអ្វី ដែលថ្មី ប្លែកៗ រួមទាំងបច្ចេកទេស វិទ្យានំនើបៗ ដែលកំពុងមាន ការអភិវឌ្ឍន៍ផងដែរ ៕

ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា សហការគ្នាបង្កើត បណ្ដាល័យចល័ត ដើម្បីលើកការអប់រំ

ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា សហការគ្នាបង្កើត បណ្ដាល័យចល័ត ដើម្បីលើកការអប់រំ

ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា សហការគ្នាបង្កើត បណ្ដាល័យចល័ត ដើម្បីលើកការអប់រំ

ក្រុមហ៊ុន Smart និងអង្គការស៊ីប៉ា សហការគ្នាបង្កើត បណ្ដាល័យចល័ត ដើម្បីលើកការអប់រំ