មូលនិធិ ម៉េង​លី ជេ​. គួច​បាន​នាំ​យុវជន​ទៅធ្វើ​សកម្មភាព​សប្បុរសធម៌​នៅ​តំបន់ភ្នំ​តា​ម៉ៅ​

​ជាមួយនឹង​ការងារ​សប្បុរសធម៌រ​បស់ មូលនិធិ ម៉េង​លី ជេ​. គួច ក្រៅពី​បាន​ជួយ​ដល់​ជនក្រីក្រ​នៅ​ទូទាំងប្រទេស លើក​នេះ​បាន​ងាក​មក​ចាប់អារម្មណ៍​ជួយ​ដល់​សត្វ​វិញ​ម្ដង​។ លើក​នេះ មូលនិធិ ម៉េង​លី ជេ​. គួច បាន​ដឹកនាំ​យុវជន​មួយក្រុម​ធ្វើ​សកម្មភាព​សប្បុរសធម៌​នៅ​តំបន់ភ្នំ​តា​ម៉ៅ ស្រុក​បាទី ខេត្តតាកែវ ដោយបាន​បរិច្ចាគ​ថវិកា​ចំនួន ២,៤០០,០០០​រៀល ដល់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដើម្បី ជួយ​ដល់​ដំរី​ឈឺ​មួយ​ក្បាល​ឈ្មោះថា Lucky ដែល​សព្វថ្ងៃ​មាននៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​ក្នុង មជ្ឈមណ្ឌល​មួយ​នេះ​។​

​យុវតី ប៉ែន សុខ​អាន ប្រធាន​ក្រុមយុវជន​ស្ម័គ្រ​ចិត្តបាន​រៀបរាប់ថា បច្ចុប្បន្ន​ដោយ​មើលឃើញថា មនុស្ស​ភាគច្រើន​ធ្វើ​សកម្មភាព​សប្បុរសធម៌​ផ្ដោតទៅលើ​តែ​ប្រជាជន​ក្រីក្រ ដូច្នេះហើយ​ទើប​ប្អូន​បាន សហការ​ជាមួយ​មិត្ត​រួម​ថ្នាក់​ធ្វើ​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​សត្វ​វិញ​ម្ដង​។ បន្ទាប់ពី​ដឹងថា​សត្វ​ដំរី Lucky ឈឺ​បែបនេះ សមាជិក​ក្រុម​ប្អូន​ក៏បាន​សហការ​ជាមួយ​ក្រុមការងារ​មូល​និ​ធិ ម៉េង​លី ជេ​. គួច រៀប ចំ​គម្រោង​សប្បុរសធម៌​មួយ​នេះ​ឡើង ដើម្បី​ប្រមូល​ថវិកា​យកទៅជួយ​សត្វ​ដំរី​ឈឺ​មួយ​ក្បាល​នោះ​។

​បន្ទាប់ពី​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​សត្វ​ដំរី និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​រួចហើយ ក្រុមការងារ​មូលនិធិ មិនបាន​ភ្លេច​ធ្វើ​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​អ្នក​ទី​ទល់​ក្រ​នោះទេ​។ នៅ​ថ្ងៃ ដដែល​នោះ ក្រុមការងារ​មូលនិធិ​ក៏បាន​យក​អំណោយ​ដែល​រួមមាន​សម្លៀកបំពាក់​ចំនួន​១៥៩​កញ្ចប់ ខ្មៅ​ដៃ​ពណ៌​ចំនួន​៦០០​ដើម ប៊ិក​១៥០​ដើម បន្ទាត់​១៥០ ប្រដាប់​ខួង​ខ្មៅ​ដៃ​១៥០ និង​ស្បែកជើង​ស្រី ប្រុស​ចំនួន​២៣​គូ ទៅ​បរិច្ចាគ​ជូន​ប្រជាជន​ក្រីក្រ​នៅ​ទីនោះ ព្រមទាំង​បាន​ប្រគេន​សម្ភារ​ប្រើប្រាស់​ចំនួន ៥​កេស និង​បច្ច័យ​ចូល​បុណ្យ​មួយចំនួន​ជូន​ដល់​ព្រះចៅអធិការ ដែល​គង់នៅ​វត្តភ្នំ​តា​ម៉ៅ​ផងដែរ​។
មូលនិធិ ម៉េង​លី ជេ​. គួច​បាន​នាំ​យុវជន​ទៅធ្វើ​សកម្មភាព​សប្បុរសធម៌​នៅ​តំបន់ភ្នំ​តា​ម៉ៅ​

​យុវតី យាង ដា​លី បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព សប្បុរសធម៌​ជួយ​ដល់​សត្វព្រៃ និង​ប្រជាជន​ក្រីក្រ​នៅ​តំបន់ភ្នំ​តា​ម៉ៅ ដោយបាន​និយាយ​ផ្ដាំផ្ញើ​ថា ប្រទេស មួយ​អាច​អភិវឌ្ឍ​ទៅបាន ដោយសារ​មាន​វប្បធម៌​នៃ​ការចែករំលែក​។ ស្របពេល​ជាមួយគ្នានេះ លោកគ្រូ ខឹម ប៊ុណ្ណា​វឌ្ឍន៍ ប្រធាន​កម្មវិធី មូលនិធិ ម៉េង​លី ជេ​. គួច ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមយុវជន​ស្ម័គ្រ ចិត្ត​ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ធ្វើ​សកម្មភាព​មនុស្សធម៌ ដើម្បី​ជា​គំរូ​ដល់​យុវជន ដទៃទៀត​៕
មូលនិធិ ម៉េង​លី ជេ​. គួច​បាន​នាំ​យុវជន​ទៅធ្វើ​សកម្មភាព​សប្បុរសធម៌​នៅ​តំបន់ភ្នំ​តា​ម៉ៅ​

(​អត្ថបទ​សាលា​)

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​