ក្រុមយុវជន និស្សិត ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ​ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង​

ភ្នំពេញ: ក្រុមយុវជន និស្សិត​នៅតាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ  ​ប្រមាណ​១០០​នាក់ ​បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅមុខ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ នេះ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ចេញមុខ​បកស្រាយ​នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ​ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង ជា​បន្តបន្ទាប់​។​

​ក្រុមនិស្សិត​ក៏បាន​ស្រែក​ទាមទារ​ឲ្យ​លោក​កឹម សុខា ចេញមក​បកស្រាយ បើ​មុន​ដូច្នេះ​ទេ ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ​ដើម្បី​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោក​​កឹម សុខា នៅ​ខេត្ត​ព្រះសីហនុ ក្នុង​​វេទិកា​នៅ​ថ្ងៃទី​៥​មីនា​។​

​ញត្តិ​របស់​ក្រុមយុវជន​ត្រូវបាន​លោក​​ហូរ វ៉ាន់ និង​មន្ត្រីរដ្ឋបាល​ចេញមក​ទទួលយក ប៉ុន្តែ​មិនបាន​បញ្ជាក់ថា នឹងត្រូវ​ឆ្លើយតប​នៅពេលណា​ទេ​។​
​លោក​ហូរ វ៉ាន់ ដែល​ចុះមក​ទទួល​​ញត្តិ​គឺ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​
​ក្រុមសិស្ស និស្សិត មកពី​តាម​បណ្តា​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​ទៅ​ដាក់​ញត្តិ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បី​សុំ​ឲ្យ​លោក កឹម សុខា បំភ្លឺ​និង​បកស្រាយ​ការពិត​ថា តើ​ខ្សែអាត់​សំឡេង ដែល​បាន​បែកធ្លាយ ជា​សាធារណៈ​នោះ ជា​សំឡេង​ពិត ឬ​មិន​ពិត​? ដើម្បី​ឲ្យ​សាធារណជន បានដឹង​ទាំងអស់គ្នា​។​

​ក្រុមយុវជន និង​និស្សិត ដែល​គ្រោង​នឹង​ឡើង ទៅ​ដាក់​ញត្តិ​ឲ្យ​លោក កឹម សុខា បំភ្លឺ​បកស្រាយ​សំឡេង សាសង​ស្នេហា​ជាមួយ​ស្រីក្មេង បាន​យល់ឃើញថា អត្ថន័យ​ខ្សែអាត់​សំឡេង​អសីលធម៌​នោះ វា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ តាមផ្លូវ​ច្បាប់ និង​វប្បធម៌ ប្រពៃណី​ខ្មែរ ហើយ​ជា​គំរូ​អាក្រក់​ដល់​យុវជន​ជំនាន់​ក្រោយ​។​
​ចំពោះ​ករណីនេះ លោក កឹម សុខា បាន​សរសេរ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា មិនត្រូវ​ធ្វើតាម​អារម្មណ៍ ឬ​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​លោត​នោះទេ ត្រូវ​រក្សា​នូវ​ការអត់ធ្មត់ តទៅទៀត កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​។​

​ពាក់ព័ន្ធ​ការ​បែកធ្លាយ សំឡេង​សាសង ស្នេហា​របស់លោក កឹម សុខា ដែល​ត្រូវបាន ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន Profile Name "Mon Srey" បង្ហោះ​ជា​បន្តបន្ទាប់ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ហើយ​រហូតមក​ដល់ពេលនេះ លោក​កឹម សុខា មិន​ហ៊ាន​ចេញមុខ​មក​បកស្រាយ​បញ្ជាក់ ការពិត​នោះទេ និង​ថែមទាំង​មិន​ផ្តល់ សំភាសន៍​ដល់​អ្នកកាសែត ថែម​ទៀតផង​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា លោក​កឹម សុខា ទំនង​ជាមាន​ស្នេហា ជាមួយ​ស្ត្រី​វ័យក្មេង​នោះ​ហើយ បានជា​មិន​ហ៊ាន​ចេញមុខ មក​តតាំង​នោះ​។​
​មជ្ឈដ្ឋាន​ទូទៅ កំពុង​តែមាន​ការចាប់​អារម្មណ៍ ចំពោះ​ករណី​បែកធ្លាយ សំឡេង​សន្ទនា រវាង​នារី​វ័យក្មេង​ម្នាក់ ជាមួយ​លោក​កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​បង្ហោះ​ចែកចាយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយចំនួន​។​

​សម្លេង​ស​ន្ទា​នា​នេះ បានធ្វើ​ឲ្យ​មាន​ជា​ចម្ងល់​ថា តើ​វា​ជាការ​ពិត ឬ​មិន​ពិត​? តើ​ដើមចម​អ្វី ដែល​ធ្វើ​ឲ្យ​មាន​លេចចេញ នូវ​សារ​សម្លេង​សម្ងាត់ របស់​នារី​វ័យក្មេង ជាមួយ​លោក​កឹម សុខា វា​អាចមកពី​ការ​លួច​ស្តាប់ ឬក៏​មកពី​នារី​គូ​កំណាន់​លោក កឹម សុខា ជា​អ្នក​ទម្លាយ​?​ តើ​នារី​វ័យក្មេង​នោះ ទម្លាយ​ដោយ​មិន​គិតពី​កិត្តិយស សេចក្តីថ្លៃថ្នូរ​មែនឬ​? សំណួរ​ទាំងនេះ ត្រូវបាន​អ្នកខ្លះ​ថា វា​មិនអាច​ទៅរួច​ទេ និង​អ្នកខ្លះ​ទៀតថា វា​អាចទៅរួច ដោយសារតែ​នាង​ឈឺចាប់ និង​ការ​ក្បត់ចិត្ត​របស់​លោក​កឹម សុខា​៕​

ក្រុមយុវជន និស្សិត ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ​ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង​

ក្រុមយុវជន និស្សិត ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ​ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង​

ក្រុមយុវជន និស្សិត ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ​ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង​