មន្ត្រី​យោធា​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ផ្ទុះ​មីនតោន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​

6 Videos

​មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង ដោយ​បុរស​ជា​យោធា​ម្នាក់​បាន​ស្លាប់ បាត់បង់​ជីវិត​យ៉ាង​អាណោច​អធម​ភ្លាមៗ​នៅ​និង​កន្លែង ដោយសារ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​​ទៅ​កិន​មីនតោន​នៅ​កណ្តាល​ស្រែ​។ ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ០២ និង ៣៥​នាទី​រសៀល ថ្ងៃទី​០៣ ខែមីនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុង​ភូមិក​ញ្ជាំ​ង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ។​

មន្ត្រី​យោធា​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ផ្ទុះ​មីនតោន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​

M88

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​យោធា បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ដូច​ធម្មតា​នា​ម៉ោង​ជិត ២ រៀល គាត់​ភ្ជួរស្រែ មិនបាន​ប៉ុន្មាន​នាទី​ផង ក៏បាន​ទៅ​កិន​ប៉ះ​មីនតោន​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​យ៉ាងខ្លាំង ធ្វើ​ឲ្យ​មន្ត្រី​យោធា​នោះ ទទួលរង​របួសធ្ងន់ ហើយ​បាន​ស្លាប់បាត់​បង់ជីវិត នៅតាម​ផ្លូវ​ដឹកយក​ទៅ​មន្ទីរពេទ្យ ។ ​ជនរងគ្រោះ​មានឈ្មោះ ឡុង សុជាតិ អាយុ ៣៤ ឆ្នាំ ជា​យោធា​ក្នុង​កងពលតូច លេខ ៥២ ក្រោយមក​ប្រពន្ធ​របស់គាត់ ក៏បាន​ដឹក​សព​ប្តី​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុថា​ត់​

មន្ត្រី​យោធា​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ផ្ទុះ​មីនតោន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​មន្ត្រី​យោធា​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ផ្ទុះ​មីនតោន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​