ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​ឃុំខ្លួន​បុរស​ម្នាក់​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដូរ​យក​ឡាន​ជិះ​

6 Videos

ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​រាប់រយ​ហិកតា នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពីពេល​ថ្មីៗ​នេះ មនុស្ស​ម្នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ហើយ ។​ ​លោក ជា ពេជ្រ ប្រធាន​ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង បាន​ប្រាប់​អ្នកកាសែត​ឱ្យដឹងថា មនុស្ស​ម្នាក់​ដែល​ត្រូវ​ឃុំខ្លួន​នោះ​មានឈ្មោះ ជួន ជាតិ ភេទ​ប្រុស ដោយបាន​រកឃើញថា មាន​ជាប់​ពាក់​ពន្ធ​កាប់​ដីព្រៃ​រាប់រយ​ហិច​តា នៅ​ចំណុច​ភ្នំ​ម្លូរ ភ្នំ​តាកែវ ក្បាល​ជាំ​ខ្ទីង អូរ​ចារ​ភ្លើង អូរ​ដំបង ជា​តំបន់​សត្វព្រៃ​ដែលជា​ប្រភេទ​សត្វ​កម្រ​រស់នៅ មានដូចជា​សត្វ​ខ្ទីង និង រមាំង ជាដើម ហើយ​និង​ជា​តំបន់​គម្រប​ព្រៃ​ឡង់ ។

ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​ឃុំខ្លួន​បុរស​ម្នាក់​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដូរ​យក​ឡាន​ជិះ​

M88

ជន​ត្រូវ​ចោទ​ឈ្មោះ ជួន ជាតិ បាន​យក​ដី​ដែល​ខ្លួន​កាប់​ប្រហែល ១០០ ហិច​តា​ទៅ​ដូរ​រថយន្ត​ម៉ាក NAVARA មួយគ្រឿង​ជិះ​យ៉ាង​សង្ហា​ទៀតផង ។​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា អ្នក​ដែល​កាប់​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធ​នៅ​តំបន់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នេះ គឺមាន​ច្រើន​នាក់​ណាស់​មិន​មានតែ​ឈ្មោះ ជួន ជាតិ ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ទេ ហើយ​ពួកគាត់​នៅចាំ​មើលថា តើ​អ្នក​ទាំងនោះ​រួចខ្លួន ឬ​យ៉ាណា​? ៕ សុថា​ត់​

ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​ឃុំខ្លួន​បុរស​ម្នាក់​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដូរ​យក​ឡាន​ជិះ​

ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​ឃុំខ្លួន​បុរស​ម្នាក់​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដូរ​យក​ឡាន​ជិះ​