សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាំ​ស៊ុ​ង បាន​បង្ហាញ​ពី​ផលិតផល​ថ្មី​បំផុត​នៅ​ក្នុង​គ្រួសារ Galaxy គឺ​សាំ​ស៊ុ​ង Galaxy S7 និង Galaxy S7 edge​។  Galaxy S7 និង Galaxy S7 edge ជា​ទូរស័ព្ទ​នាំមុខ​គេ​ដោយសារ​តែ​មាន រូបរាង​ដ៏​ប្រណីត កាមេរ៉ា​កាន់តែ​ទំនើប​អាច​ថត​បាន​នៅ​ក្នុង​ទី​ងងឹត មានកម្ម​វិធី​ល្អ​ៗ​ជា​ច្រើន ហើយ​អាច​ប្រើប្រាស់​បាន​ច្រើន​ជាមួយ​ផលិតផល​ផ្សេង​ៗ​ទៀត​។ ការ​បង្ហាញ​ផលិតផល​ថ្មី​របស់​សាំ​ស៊ុ​ង​នេះ ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ជូន​អ្នក​សារព័ត៌មាន​កម្ពុជា​។

កាមេរ៉ា​របស់​សាំ​ស៊ុ​ង Galaxy S7 និង Galaxy S7 edge ត្រូវ​បាន​បំពាក់​ដោយ Dual Pixel ធ្វើ​ឱ្យ​រូបភាព​កាន់តែ​ភ្លឺ​ច្បាស់ ទោះបីជា​ថត​នៅ​កន្លែង​ដែល​មិនសូវ​មាន​ពន្លឺ​។  ដោយសារ​តែ​វា​មាន​បច្ចេកវិទ្យា Dual Pixel  មាន​Lens ធំ​ជាង​មុន មាន aperture និង​ភិ​ច​សែ​ល កាន់តែ​ធំ​ជាង​មុន កាមេរ៉ា​របស់​វា​អាច​ចាប់​យក​រូបភាព​ក្នុង​ទីងងឹ​ត​​បាន​ច្បាស់​ហើយ​លឿន​ជាង​មុន ។

ទូរស័ព្ទ Galaxy S7 មាន​អេ​ក្រង់​ទំហំ​រហូត​ដល់​ទៅ 5,1​អ៊ី​ន ហើយ​ទូរស័ព្ទ Galaxy S7 edge មាន​អេ​ក្រង់​ទំហំ រហូត​ដល់​ទៅ​5,5​អ៊ី​ន​។ ទូរស័ព្ទ​ទាំង​ពីរ​នេះ ត្រូវ​បាន​ផលិត​ចេញពី​កញ្ចក់ 3D និង​លោហធាតុ​ដែល​ភ្លឺ​រលោង ហើយ​រឹង​មាំ ព្រមទាំង​មាន​គែម​កោង​សងខាង​ងាយស្រួល​កាន់​ដោយ​ដៃ​តែ​ម្ខាង​។ ជាមួយ​មុខងារ Always-On Display លោក​អ្នក​អាច​មើល​ម៉ោង ប្រតិទិន ការ​ទូរស័ព្ទ​ចូល​ដែល​មិន​បាន​លើក និង​សារ​ផ្សេង​ៗ​បាន​គ្រប់ពេល ទោះបី​អ្នក​មិន​ប្រើ​ម្រាមដៃ​ប៉ះ​ទូរស័ព្ទ​ក៏​ដោយ​។

ទូរស័ព្ទ​ទាំង​ពីរ​នេះ សុទ្ធតែ​អាច​ការពារ​ការ​ជ្រាប​ទឹក​ដោយ​មាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ​តែ​ម្តង​។ ចំណែកឯ Galaxy S7 edge មាន​ដាក់​នូវ shortcut ដែល​លោក​អ្នក​អាច​ប្រើ​អ៊ី​ម៉ែ​ល ថត selfie ថត​panorama និង​ប្រើ​កម្ម​វី​ធី​ផ្សេង​ៗ​បាន​យ៉ាង​សាមញ្ញ​ភ្លាម​ៗ​។  Galaxy S7 និង Galaxy S7 edge សាក​ថ្ម​បាន​លឿន ទោះជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ​។ លើស​ពី​នេះ​ទៀត វា​មាន​កន្លែង​ដាក់​ស៊ី​ម​ពីរ  ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចង​ចាំ​មួយទៀត​រហូត​ដល់​ទៅ 200GB ពេល​ដែល​ប្រើ​ស៊ី​ម​តែ​មួយ​៕