សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន ណេ​ស​ត្លេ កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ បាន​នាំ​មក​នូវ​កម្មវិធី «​ស្វែង​យល់​ពី​សុខភាព និង​អាហារូបត្ថម្ភ​ណេ​ស​ត្លេ​» ជា​ថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​ប្រកបដោយ​អនាម័យ ការ​បរិភោគ​អាហារ​ដែល​ផ្តល់​នូវ​អាហារូបត្ថម្ភ​ខ្ពស់ និង​អាហារ​ដែល​ប្រកបដោយ​សុវត្ថិភាព និង​សុខមាលភាព​។

នៅ​ក្នុង​កម្មវិធី​នោះ ក៏​មានការ​ផ្តល់​ជូន​នូវ​ការ​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ហើយ​ក៏​មានការ​ផ្តល់​ជូន​ពិសេស និង​កម្មវិធី​សប្បាយ​ៗ​ពី​គ្រប់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន​ណេ​ស​ត្លេ​។ យើង​ក៏​មានការ​ប្រគុំ​តន្ត្រី និង​ការ​សម្តែង​ដែល​នាំ​មក​ជូន​នូវ​ភាព​សប្បាយ​រីករាយ ក៏​ដូច​ជា​មានការ​ចាប់​រង្វាន់​ជា​ច្រើន​ដល់​អតិថិជន​ផង​ដែរ​។ ក្រុមហ៊ុន​ណេ​ស​ត្លេ ប្រឹងប្រែង​យ៉ាង​ស្វាហាប់​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ទាក់ទង​ពី​សុខភាព​តាម​រយៈ​សកម្មភាព​ផ្សេង​ៗ​ដែល​នឹង​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ដល់​សហគមន៍​។

គូសបញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី «​ស្វែង​យល់​ពី​សុខភាព និង​អាហារូបត្ថម្ភ​ណេ​ស​ត្លេ​» ការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប និង​មានការ​ដាក់​បង្ហាញ​ផលិតផល​ជា​ច្រើន​មុខ ដូច​ជា ណេ​ស​កាហ្វេ ទឹកស៊ីអ៊ីវ និង​ទឹក​ប្រេងខ្យង ម៉េ​ក​គី ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ ភេសជ្ជៈ​ម៉ៃ​ឡូ និង​ទឹកដោះគោ​ម្ស៉ៅ Lactogen​។  ហើយ​កម្មវិធី​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រួម​មាន  ខេត្ត​ព្រះ​សីហ​នុ កណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង សៀមរាប បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ពោធិ៍សាត់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 098 47 47 89 ៕