សេវាកម្ម &raquo ពាណិជ្ជកម្ម

ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារជាតិ ក្នុង​ការ​ជួយ​ជំរុញ​ការ​ចាយប្រាក់​រៀល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ខាង​វិស័យ​ឯកជន ក្រុមហ៊ុន ជី​ហ្គៀ ជា​ក្រុមហ៊ុន​ឯកជន និង​អតិថិជន​ដំបូង​គេ​បង្អស់​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA Bank)  ដែល​ចាប់​ផើ្ដ​ម​បើកប្រាក់​បៀវត្ស​ជូន​បុគ្គលិក​ជា​ប្រាក់​រៀល​។

ក្រុមហ៊ុន ជី​ហ្គៀ គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​មាន​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិ​ខ្មែរ​100% ដែល​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម៉ាក LG ឧបករណ៍​ជាង​ម៉ាក Bosch ជ​ណើ្ដ​រ​យន្ត​ម៉ាក Hyundai និង​ផលិតផល​ម៉ាក​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ 

លោក សុខ ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន ជី​ហ្គៀ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​បើកប្រាក់​បៀវត្ស​ជា​ប្រាក់​រៀល​ខ្មែរ​បាន​ចាប់​អនុវត្តន៍​តាំងពី​ខែមករា ឆ្នាំ​២០១៦ មក​ម៉េះ្ល​។ មិនតែប៉ុណ្ណោះ​បុគ្គលិក​របស់​ក្រុមហ៊ុន ជី​ហ្គៀ ក៏​មាន​ភាព​សប្បាយ​រីករាយ​ផង​ដែរ ដែល​ខ្លួន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​ប្រាក់​រៀល​ខ្មែរ​។

ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន ជី​ហ្គៀ និង​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន LG Electronics ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ចូល​រូ​ម​សកម្មភាព​មនុស្សធម៌ និង​ឧបត្ថម្ភ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ក្នុង​ការ​ត្រួតពិនិត្យ​សុខភាព និង​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាជន​ទូ​ទាំង​ប្រទេស​ផង​ដែរ​។