សម្ដេចតេជោ៖ សមត្ថកិច្ចមិន ត្រូវចាប់បង្ខំ ម៉ូតូ ឬឡាន ដើម្បីឲ្យបង់ពិន័យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរតាម ផ្លូវជាតិលេខ ៣ និងនៅទូទាំង ប្រទេសចូលរួមគោរព ច្បាប់ចរាចរណ៍ ទាំងអស់គ្នា រីឯ សមត្ថកិច្ច ដែលកំពុងអនុវត្តន៍ ច្បាប់ចរាចរណ៍ ត្រូវផាកពិន័យឲ្យ បានត្រឹមត្រូវ ដោយមិនត្រូវ ចាប់បង្ខំឡើយ។

យោងតាមបណ្ដាញ ទំនាក់ទំនង់សង្គមហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹង ថា “ត្រូវពន្យល់ឲ្យពលរដ្ឋ ឲ្យបានយល់ដឹង នូវកំហុសបំពាន ច្បាប់ចរាចរណ៍ ដោយមានការផាក ពិន័យឲ្យបានត្រឹមត្រូវ។ មិនត្រូវដាក់កុងត្រូល ធ្វើឲ្យប្រជាពលរដ្ឋ ភ័យខ្លាច យល់ខុស ឬកាន់តែបង្កគ្រោះថ្នាក់ ផ្សេងៗពេល បង្ខំចាប់ម៉ូតូ ឬឡាន ដើម្បីឲ្យបង់ពិន័យ”។

សម្តេចបន្តថា ការត្រួតពិនិត្យ មន្រ្តីអនុវត្តន៍ ត្រូវរៀបចំឲ្យបាន ល្អត្រឹមត្រូវ ចៀសវាងការ យល់ច្រឡំពីប្រពលរដ្ឋ ៕