ស្ត្រីម្នាក់បើករថយន្ត ចេញពីចំណត ជាន់ហ្គែ ស្មានថាហ្វ្រាំង ជ្រុលទៅបុកម៉ូតូ និងរថយន្ត ៦គ្រឿង និងបុកបាក់ ជញ្ជាំងថ្មមួយផ្ទាំង

ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តចេញ ពីចំណតផ្សារ អូឡាំពិក មិនដឹងជាហេតុអ្វី បានជាជ្រុលល្បឿន ទៅបុក រះរថយន្តខូចខាត អស់ចំនួន៦គ្រឿង និងម៉ូតូ ១គ្រឿង ព្រមទាំងរុញខ្ទប់ ទៅបុក បំបាក់ជញ្ជាំងថ្ម របស់ស្នាក់ការនគរបាល សណ្តាប់ធ្នាប់ក្រុង ដែលប្រចាំការនៅផ្សារ ប៉ុន្តែសំណាងល្អមិន បណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ។

ហេតុការណ៍ គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលា ម៉ោង១១និង៥០នាទី ក្នុងចំណតផ្ញើរថយន្ត ផ្សារអូឡាំពិក ខាងជើងឈៀង ខាងលិច ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំកាមន ។ ស្ត្រីអ្នកបើកបររថយន្ត បង្កត្រូវបានគេស្គាល់ថា ឈ្មោះ មុយ សុខុម អាយុ ៣៨ឆ្នាំ នៅខេត្តព្រះវិហារ ។

តាមការសារភាព របស់ស្ត្រីបង្ក  បាននិយាយឲ្យដឹងថា ដោយក្នុងចំណតរថយន្ត មានសភាពចង្អៀត ណែនពេក ហើយរថយន្តរបស់គាត់ ចតមិនបានដាក់ (P) និងមិនអាចបើក ទ្វាររថយន្ត ខាងចង្កួតបាន គាត់បានបើកទ្វារ រថយន្តឡើងខាងស្តាំ ប៉ុន្តែខណៈនោះគាត់ បានបញ្ឆេះរថយន្តបណ្តើរ និងឆ្លងទៅខាង ចង្កួត ចៃដន្យគាត់បានប៉ះ ចង្កឹះលេខចូលលេខ បណ្តាលអោយ រថយន្តស្ទុះទៅមុខ ស្របជាមួយគ្នានោះ គាត់បានដាក់ជើងថា ជាន់ហ្វ្រាំង ប៉ុន្តែបែរជាច្រឡំ ជាន់ហ្គាថែម ទើបរថយន្តស្ទុះទៅបុក រះរថយន្ត ៦គ្រឿង និងម៉ូតូមួយគ្រឿង ដែលចតក្បែរ ស្នាក់ការ សណ្តាប់ធ្នាប់រុញតៗគ្នា ហើយរថយន្តកាមរីបាឡែន ក៏ជ្រុលទៅបុកខ្ទប់និងរបង ស្នាក់ការសណ្តាប់ធ្នាប់  បណ្តាលឲ្យបាក់ ជញ្ជាំងអស់មួយផ្ទាំង ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ នណាម្នាក់រងគ្រោះថ្នាក់ ឡើយគឺខូចខាតតែ រថយន្តនិងម៉ូតូតែប៉ុណ្ណោះ ។

ក្រោយពីកើតហេតុ ភាគី អ្នកបើក រថយន្តបង្កមិនបាន រត់គេចទៅណាទេ ដោយទទួលស្គាល់កំហុស របស់នាង ក៏ ចេញមុខមកសម្របសម្រួល ជាមួយភាគីរថយន្តនិងម៉ូតូ ដើម្បីបញ្ចប់រឿង ។ ដោយមានការ សម្របសម្រួល ព្រមចេញសង ថ្លៃការខូចខាត ភាគីរថយន្តនិងម៉ូតូ បានព្រមទទួលយក សំណងជួសជុល ដើម្បីបញ្ចប់រឿង ប៉ុន្តែគេមិនដឹងថា អស់ចំនួនប៉ុន្មាននោះទេ ។ ចំណែកជញ្ជាំងថ្ម របស់នគរបាលសណ្តាប់ធ្នាប់ក្រុង ប្រហែលទាម សំណងជាថវិកា យកមកជួសជុល ដោយខ្លួនឯងផងដែរ ។