សល់១សប្តាហ៍ ចូលរោងការ កូនកំលោះ ពង្រត់ប្អូនស្រី ថ្លៃអាយុ១៤ឆ្នាំ ទៅបាត់

ព្រៃវែង៖ ស្នេហាមិនប្រាកដថា ដូចបំណងនោះទេ មានរឿងរ៉ាវកើតដែលម្នាក់ៗ មិនអាចនឹងស្មានដល់ តួយ៉ាងដូចជារឿងរ៉ាវរបស់ស្រុក ព្រៃវែង មួយនេះ អីញ្ចឹង នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ដល់ពេលចូលរោងការ ប៉ុន្តែកូនកំលោះ បែរជាបានពង្រត់ប្អូនស្រីថ្លៃរបស់ខ្លួន ដែលជាប្អូនបង្កើតអនាគតប្រពន្ធ គេចខ្លួនបាត់ តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ។

លោក អ៊ុក រ៉េត អាយុ៥១ឆ្នាំ និងអ្នកស្រី មួន រ៉េត អាយុ៤៦ឆ្នាំ ដែលត្រូវជាម្តាយឳពុក ខាងកូនស្រី ដែលរស់នៅក្នុងភូមិសន្លង ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ បានមកដាក់ពាក់បណ្តឹង ឲ្យអាជ្ញាធរ ជួយស្វែងរកកូនស្រី ឈ្មោះ  ទូច វ៉ាន់ អាយុ ១៤ ឆ្នាំ រៀននៅអនុវិទ្យាល័យ  ញីម វណ្ណដា បានបាត់ខ្លួនមិនឃើញចូលផ្ទះ។

ក្រោយពីទទួលពាក្យបណ្តឹង លោក សឹម កុសល  អធិការនគរបាលស្រុកពារាំង បានខិតខំ ស្រាវជ្រាវអស់រយៈពេលពីថ្ងៃ រឿងក្មេងស្រីបាត់ ខ្លួន កាលពីថ្ងៃ៣ ខែ មីនា ឆ្នាំ២០១៦នេះ បានទទួលដំណឹងថា ក្មេងស្រីអាយុ១៤ឆ្នាំ ដែលបាត់ខ្លួននេះ បានត្រូវរូវគ្នាជាមួយអនាគតបងថ្លៃ ហើយនាំគ្នា រត់ចោលផ្ទះ ខណៈដែលខាងប្រុស ដែលត្រូវជាបងថ្លៃជិតដល់ថ្ងៃរៀបអាពាងហ៍ពិពាហ៍ ជាមួយបងស្រីរបស់ខ្លួន នៅសបា្ដហ៍ក្រោយ។

បើតាមអ្នកភូមិសន្លង បានឲ្យដឹងថា ឪពុកម្ដាយទាំងសងខាង បានអញ្ជើញភ្ញៀវ រកអាចារ កក់ចុងភៅ ភ្លេងបុរាណ សម័យ ជាងថតរូបផងដែល សម្រាប់ត្រៀមមង្គលការកូនប្រុស កូនស្រី នៅសប្តាហ៍ក្រោយ ប៉ុន្តែរឿងនឹកស្មានមិនដល់ កូនកំលោះបែរជាពង្រត់ប្អូនថ្លៃទៅវិញ ។  បញ្ហាដែលឪពុកម្ដាយ ទាំងសងខាងត្រូវដោះស្រាយ នាពេលខាងមុខ  ថ្ងៃរៀបការទទួលភ្ញៀវ មិនដឹងថា ត្រូវធ្វើយ៉ាងណាទេ?  ណាមួយខ្មាស់អ្នកភូមិទៀត ដែលមានកូន ប្រុសស្រី សងគុណគាត់ ដោយរបៀបនេះទៅវិញ។

បើតាមការបញ្ជាក់របស់ សមត្ថកិច្ច ថា កុមារី ទូច វ៉ាន់ ដែលបានពង្រត់គ្នាជាមួយបងថ្លៃនោះ បានទូរស័ព្ទមក កាន់ឪពុក ម្ដាយ ខ្លួនថា  គេទាំង២នាក់សុខសប្បាយទេ  រឿងរត់តាម គ្នាគឺដើម្បីបំពេញបំណងខ្លួន ពុកម៉ែកុំព្រួយអ៊ី យ៉ាងណាក៏ដោយអ្នកទំាងពីរ មិនបានប្រាប់ទីតាំងដែលកំពុងរស់នៅទេ។