ស្រាបៀរអង្គរ ផ្សព្វផ្សាយ យុទ្ធនាការ ទីផ្សារថ្មីឈ្មោះថា ផ្តល់នូវអ្វីល្អៗ ឬ #PassOnTheGood

ភ្នំពេញ៖ ស្រាបៀរអង្គរ ដែលមានរោងចក្រ ធំនិងទំនើបបំផុត នៅកម្ពុជា បានធ្វើការផ្សព្វផ្សាយ យុទ្ធនាការ ទីផ្សារថ្មីមួយដែលមាន ឈ្មោះថា ផ្តល់នូវអ្វីល្អៗ ឬ #PassOnTheGood  រួមជាមួយ នឹងស្ពតពាណិជ្ជកម្មថ្មី ក្នុងពិធីជប់លៀងមួយ ដែលត្រូវបានធ្វើឡើង នៅ Eclipse Sky Bar ភ្នំពេញ។

យុទ្ធនាការទីផ្សារថ្មី #PassOnTheGood និងស្ពតពាណិជ្ជកម្មថ្មីនេះ បង្ហាញអំពីបេសកកម្មមួយរបស់ ស្រាបៀរអង្គរ ដើម្បីជម្រុញនិង លើកទឹកចិត្តខ្មែរ យើងទាំងមូល ដើម្បីបន្តនូវសកម្មភាព ល្អៗទាំងឡាយ នៅក្នុងសង្គមឲ្យបាន កាន់តែច្រើនថែមទៀត ក៏ដូចជារឹតចំណង មិត្តភាពរវាងគ្នានឹងគ្នាផងដែរ ។

លោក Norman Lim នាយកផ្នែកលក់ និងទីផ្សារបានឲ្យដឹងថា  "ស្រាបៀរអង្គរបានរៀបចំ យុទ្ធនាការ ផ្សព្វផ្សាយនេះ ដើម្បីជម្រុញឲ្យ ខ្មែរគ្រប់ៗគ្នាបន្តនូវ សកម្មភាពល្អៗ ទាំងឡាយឲ្យបាន ផុសផុលក្នុងសង្គម ព្រោះថានេះគឺជាតម្លៃមួយ ដែលកើតមកជាមួយ ប្រជាជនខ្មែរគ្រប់ រូបជារៀងរហូតមក"។

 លោកបានបន្តទៀតថាខ្មែរ គ្រប់រូបតែងតែចាត់ទុកគ្នា ជាបងប្អូនជានិច្ច មិនថាអ្នកនោះកើតនៅទីណា ឬរសនៅទីណានោះឡើយ ពោលគឺយើងតែងតែជួយ យកអាសារគ្នាជានិច្ច ដែលនេះ ជាតម្លៃមួយដ៏គួរ ជាទីមោទនៈសម្រាប់ខ្មែរទាំងមូល។

លោក Norman Lim បានឲ្យដឹងទៀតថា នេះគឺជាពេលវេលាដ៏គួរ ឲ្យចាប់អារម្មណ៍ជាង ពេលណាៗទាំងអស់ សម្រាប់ស្រាបៀរអង្គរ ព្រោះយុទ្ធនាការ ទីផ្សារនិងស្ពត ពាណិជ្ជកម្មថ្មីនេះ ឆ្លុះបញ្ជាំងឲ្យឃើញអំពី ឆន្ទះដ៏ មុះមុតរបស់ពួកយើង ក្នុងការផលិតស្រាបៀរអង្គរ ដែលមានគុណភាពខ្ពស់ ដូចដែលប្រជាជន កម្ពុជា ទាំងអស់បានស្គាល់ រួចមកហើយ។

នៅក្នុងពិធីសម្ពោធ #PassOnTheGood នោះ គេសង្កេតឃើញមានការ តុបតែងលម្អរនានា គួរឲ្យគយគន់ ដែលជួយ ញុំាងកម្មវិធីឲ្យកម្មវិធី ឲ្យកាន់តែមានភាព ពិសេសថែមទៀត។គ្រាន់តែភ្ញៀវអញ្ជើញ មកដល់ពិធី ជប់លៀងភ្លាម ពួកគាត់អាចចូលរួមថត រូបជាមួយផ្ទាំងរូបភាព GIF ដ៏វែងមួយដែលមាន រូបភាព នៃការហុចដប ស្រាបៀរអង្គរបន្តគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកម្មវិធីចាក់បង្ហាញ ស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរអង្គរ នៅលើផ្ទាំងកញ្ជក់LED ធំមួយផងដែរ។

ភ្ញៀវដែលបានចូល រួមទាំងអស់ សុទ្ធតែបានបង្ហាញពី ចំណាប់អារម្មណ៍រៀងៗខ្លួន មកលើស្ពតពាណិជ្ជកម្មថ្មី នេះ ព្រោះថាស្ពតនេះ បានបង្ហាញពីភាព រួបរួមគ្នានិងការជួយ យកអាសារគ្នា របស់ខ្មែរដែលជា អត្តសញ្ញាណ របស់ខ្មែរ មួយដែលគ្រប់ៗគ្នាទទួលស្គាល់។ 

 គួរបញ្ជាក់ថា ស្រាបៀរអង្គរគឺជា ផលិតផលសំខាន់ បំផុតមួយរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ខេមប្រ៊ូវ និងធំបំផុតនៅកម្ពុជា ក្នុងនោះក្រុមហ៊ុន ក៏មានផលិតស្រាបៀរ និងស្រាបៀរ ទឹកខ្មៅជាច្រើនប្រភេទ។ ស្រាបៀរអង្គរត្រូវបានផលិតឡើង ហើយបានក្លាយជាស្រាបៀរ ដែលមានអ្នកចូលចិត្ត ច្រើនបំផុតនៅកម្ពុជា៕