អាសូរ​កុមារ​តូច ត្រូវស្លាប់​ដោយសារ​រថយន្ត​ស៊ីទែន​ជិះ​បញ្ច្រាសទិស​

6 Videos

​ខេត្តពោធិ៍សាត់ : រថយន្ត ​ស៊ីទែន​ដឹក​ប្រេង​បើក​បុក​ម៉ូតូ ខណៈ​កំពុងធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្ដាលឱ្យ​កុមារា​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង ៤០ នាទី ថ្ងៃទី ០១ មីនា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៥ ស្ថិតក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

អាសូរ​កុមារ​តូច ត្រូវស្លាប់​ដោយសារ​រថយន្ត​ស៊ីទែន​ជិះ​បញ្ច្រាសទិស​

M88

​ប្រភពពី​នគរបាល​ ស្រុក​វាលវែង​បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6889 ប្រភេទ​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន PETRONAS បើកបរ​ដោយ​ឈ្មោះ ប្រាក់ វុទ្ធី ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​អង្គរ​ប្រាសាទ ស្រុក​គីរីវង់ ខេត្តតាកែវ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​ពេញទំហឹង ខណៈ​កំពុងធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្ដាលឱ្យ​កុមារា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ។ ប្រភព​បន្តថា ជនរងគ្រោះ​បើក​ម៉ូតូ ត្រូវបាន​គេ​ស្គាល់ឈ្មោះ រុំ គា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ( របួសធ្ងន់ ) និង កុមារា​រួម​ដំណើរ​ឈ្មោះ ធី ណុង អាយុ ៦ ឆ្នាំ ( ស្លាប់ ) ជនរងគ្រោះ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ធ្វើដំណើរ​រួមគ្នា​ដោយ​ម៉ូតូ ១ គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 1B-8587 ធ្វើដំណើរ​ពី​កើ​តទៅ​លិច ។

អាសូរ​កុមារ​តូច ត្រូវស្លាប់​ដោយសារ​រថយន្ត​ស៊ីទែន​ជិះ​បញ្ច្រាសទិស​

ប្រភព​ ដដែល​បន្តទៀត​ថា ជនរងគ្រោះ​របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ដោយឡែក​វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​បន្ត​ការដោះស្រាយ​តាម​នីតិវិធី ៕

​ខ្ញុំបាទ ប៉ឹម ពិន ពី​ខេត្តពោធិ៍សាត់ (02-03-2016)

អាសូរ​កុមារ​តូច ត្រូវស្លាប់​ដោយសារ​រថយន្ត​ស៊ីទែន​ជិះ​បញ្ច្រាសទិស​