សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៣ មីនា ២០១៦ ស្រា​បៀរ​អង្គរ​ដែល​មាន​រោងចក្រ​ធំ និង​ទំនើប​បំផុត​នៅ​កម្ពុជា​បាន​ធ្វើការ​ផ្សព្វផ្សាយ​យុទ្ធនាការ​ទីផ្សារ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា ផ្ដល់​នូវ​អ្វី​ល្អ​ៗ ​ឬ ​#PassOnTheGood រួម​ជាមួយនឹង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្នុង​ពិធីជប់លៀង​មួយ​ធ្វើ​ឡើង​នៅ​ Eclipse Sky Bar ភ្នំពេញ ។

ការ​កែប្រែ​មុខមាត់​ថ្មី​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ជោគជ័យ និង​ការ​វិវត្តន៍​ខ្លួន​ជា​បន្តបន្ទាប់​ ដើម្បី​ឱ្យ​ក្លាយជា​ម៉ាក​ផលិតផល​ដែល​អាច​ឈរជើង​នៅ​លើ​ទីផ្សារ​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​មួយ ។ យុទ្ធនាការ​ទីផ្សារ​ថ្មី​ #PassOnTheGood និង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​នេះ​ បង្ហាញ​អំពី​បេសកកម្ម​មួយ​របស់​ស្រា​បៀរ​អង្គរ​ ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ខ្មែរ​យើង​ទាំងមូល​ ដើម្បី​បន្ត​នូវ​សកម្ម​ភា​ប​ល្អ​ៗ​ទាំងឡាយ​នៅ​ក្នុង​សង្គម​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ក៏​ដូច​ជា​រឹតចំណង​មិត្តភាព​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ ។

លោក Norman Lim នាយក​ផ្នែក​លក់​ និង​ទីផ្សារ​បានឱ្យ​ដឹង​ថា ស្រា​បៀរ​អង្គរ​បាន​រៀបចំ​យុទ្ធនាការ​ផ្សព្វវ​ផ្សាយ​នេះ ​ដើម្បី​ជំរុញ​ឱ្យ​ខ្មែរ​គ្រប់​ៗ​គ្នា​បន្ត​នូវ​សកម្ម​ភាពល្អ​ៗ​ទាំង​ឡាយ​ឱ្យ​បាន​ផុសផុល​ក្នុង​សង្គម ព្រោះថា នេះ​គឺជា​តម្លៃ​មួយ​ដែល​កើតមក​ជាមួយ​ប្រជាជន​ខ្មែរ​គ្រប់​រូប​ជា​រៀង​រហូត​មក ។ លោក​បន្ត​ទៀត​ថា ខ្មែរ​គ្រប់​រូប​តែងតែ​ចាត់​ទុក​គ្នា​ជា​បងប្អូន​ជា​និច្ច​មិន​ថា អ្នក​នោះ​កើត​នៅ​ទីណា ឬ​រស់នៅ​ទីណា​នោះ​ឡើយ ពោល​គឺ​យើង​តែងតែ​ជួយ​យកអាសារ​គ្នា​ជា​និច្ច​ ដែល​នេះ​ជា​តម្លៃ​ដ៏​គួរ​ជាទី​មោ​ទ​នៈ​សម្រាប់​ខ្មែរ​ទាំងមូល ។

នៅ​ក្នុង​ពិធី​សម្ពោធ ​#PassOnTheGood នោះ គេ​សង្កេត​ឃើញ​មានការ​តុបតែង​លម្អ​នានា​គួរ​ឱ្យ​គយគន់​ដែល​ជួយ​ញ៉ាំ​ង​កម្មវិធី​ឱ្យ​កម្មវិធី​កាន់តែ​មាន​ភាព​ពិសេស​ថែម​ទៀត។ គ្រាន់តែ​ភ្ញៀវ​អញ្ជើញ​មក​ដល់​ពិធីជប់លៀង​ភ្លាម ពួក​គាត់​អាច​ចូលរួម​ថតរូប​ជាមួយ​ផ្ទាំង​រូបភាព​ GIF ដ៏​វែង​មួយ​ដែល​មាន​រូបភាព​នៃ​ការ​ហុច​ដប​ស្រា​បៀរ​អង្គរ​បន្ត​គ្នា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ  ក៏​មាន​កម្មវិធី​ចាក់​បង្ហាញ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ​អង្គរ​នៅ​លើ​ផ្ទាំង​កញ្ចក់ ​LED ធំ​មួយ​ផង​ដែរ ។ ភ្ញៀវ​ដែល​បាន​ចូលរួម​ទាំងអស់​សុទ្ធតែ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​រៀង​ៗ​ខ្លួន​មក​លើ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​នេះ ព្រោះថា​ ស្ព​ត​នេះ​បាន​បង្ហាញ​ពី​ភាព​រួបរួម​គ្នា ​និង​ការ​ជួយ​យកអាសារ​គ្នា​របស់​ខ្មែរ​ដែល​ជា​អត្ត​សញ្ញាណ​​របស់​ខ្មែរ​មួយ​ដែល​គ្រប់​ៗ​គ្នា​ទទួលស្គាល់ ។

នៅ​ក្នុង​ពិធី​នោះ​ដែល ​ភ្ញៀវ​ទាំងអស់​រីករាយ​នឹង​មុខម្ហូប ព្រមទាំង​​ភេសជ្ជៈ រួម​ជាមួយនឹង​ការ​ប្រគំ​ត​ន្ត្រី​កំដរ ដែល​មានការ​ចូលរួម​ដោយ​លោក ខេម​រៈ សិរី​មន្ដ កញ្ញា ឱ​ក​សុគន្ធ​កញ្ញា រួម​ជាមួយនឹង DJMaily ដែល​បាន​ជួយ​ឱ្យ​បរិយាកាស​ក្នុង​ពិធី​ទាំងមូល​កាន់តែ​អស្ចារ្យ ។ ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូល​ទាំងអស់​បាន​ស្ងើ​ម​សរសើរ​អំពី​ដំណើ​រវិ​វត្ត​ខ្លួន​របស់​ស្រា​បៀរ​អង្គរ​ បន្ទាប់​ពី​បាន​ទស្សនា​កម្រង​រូបភាព​នានា​សម្រាប់​រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ រហូត​បាន​ក្លាយ​ខ្លួន​ជា​ស្រា​បៀរ​ជាតិ​របស់​កម្ពុជា ។

លោក Norman Lim បានឱ្យ​ដឹង​ទៀត​ថា នេះ​គឺជា​ពេលវេលា​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​ពេល​ណា​ៗ​ទាំងអស់​សម្រាប់​ស្រា​បៀរ​អង្គរ ព្រោះ​យុទ្ធនាការ​ទីផ្សារ និង​ស្ព​ត​ពាណិជ្ជ​កម្ម​ថ្មី​នេះ ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យ​ឃើញ​អំពី​ឆន្ទៈ​ដ៏​មុះ​មុត​របស់​ពួក​យើង​ក្នុង​ការ​ផលិត​ស្រា​បៀរ​អង្គរ​ដែល​មាន​គុណភាព​ខ្ពស់ ដូច​ជា​ប្រទេស​កម្ពុជា​ទាំងអស់​បាន​ស្គាល់​រួច​មក​ហើយ ។ ការ​ប្រែ​មុខមាត់​ថ្មី​នេះ ក៏​បង្ហាញ​អំពី​ជំហាន​មួយទៀត​របស់​ក្រុមហ៊ុន និង​ទស្សនវិស័យ​របស់​ខ្លួន​នា​ពេល​អនាគត​ផង​ដែរ ៕