ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ សម្តេច​​​អគ្គ​មហា​​សេនា​បតី​​តេ​ជោ ​ហ៊ុន ​សែន​ នាយ​ក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​​​មាន​​ប្រសាសន៍​​​តាមរយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​​​​ហ្វេ​ស​​ប៊ុ​ក​ថា ​គណៈ​រដ្ឋមន្ត្រី​​​បាន​សម្រេច​ចេញ​អនុ​ក្រិ​ត្យ​​​មួយ ​ហាម​​ការ​​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​​ថ្នាំ​​ជក់​​នៅ​កន្លែងធ្វើការ​ ឬ​ទី​សាធារណ​: ​ដែល​ការ​​សម្រេច​​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​​ម៉ោង០​៩ ​និង​៥៩​នាទី​​ព្រឹកថ្ងៃទី​០៤ មីនា ២០១៦ ​។

ការ​​ជក់បារី​ និង​ការ​ទទួ​ល​ផ្សែង​បារី ​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ អាច​នាំ​ឱ្យ​​មាន​​គ្រោះថ្នាក់​ដល់​​សុខភាព ​ជា​ពិសេស​គឺ​ទាក់ទង​នឹង​​សួត​​ដក​ដង្ហើម​ ។ ដូច្នេះ​ សូម​​ប្រយ័ត្ន​​នៅ​ក្នុង​​ការ​​ជក់​បារី​ផង នៅ​ពេល​ដែល​អនុ​ក្រិ​ត្យ​នេះ​ចេញ​អនុវត្ត​ ។