រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”ចាយ​ទុន​ជិត៤ម៉ឺនដុល្លារ​ក្រុងពាលី​ចេញ​ថត

ខ្សែភាពយន្ត​​​ភាគ​ថ្មី​មួយ​​របស់​ស្ថានីយ​ទូរទស្សន៍TV8 HD មាន​ចំណង​ជើង​ថា រឿង “ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង” បាន​ធ្វើ​​ពិធី​ក្រុងពាលី​កាល​ពី​ព្រឹក​មិញ​នេះ​ ដោយគ្រោង​ចំណាយ​ទុន​ជិត៤ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត។

 

រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”ចាយ​ទុន​ជិត៤ម៉ឺនដុល្លារ​ក្រុងពាលី​ចេញ​ថត

 

​លោក កែវ រតនា អ្នក​និពន្ធ​និង​ជា​អ្នក​ដឹង​នាំ​សម្ដែង  រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង” ជា​ប្រភេទ​ខ្សែភាពយន្ត​ភាគ បែប​មនោសញ្ចេតនា ឈ្នានីស កាច់​កុង​គ្នា ព្រាត់ប្រាស់ តស៊ូ និង​ស្នេហ៍​ត្រីកោណ​ជា​ដើម។

ខ្សែភាពយន្ត​​មួយ​នេះ​មាន​ទាំង​អស់២៥ភាគ ដែល​មាន​កញ្ញា ចេស៊ីកា លោក ប៊េរី គឺ​ជា​តួឯក។ ក្រៅ​ពី​នេះ​ក៏​​មាន​តារា​​សំខាន់​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ចូល​រួម​សម្ដែងផង​ដែរ​ដូច​ជាលោក ជា សំណាង កញ្ញា ឌូង លីនដា ស្រីពេជ្រ លោក ស្រេង វុត្ថា លោក ម៉ូ លីណា ជា​ដើម។

 

រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”ចាយ​ទុន​ជិត៤ម៉ឺនដុល្លារ​ក្រុងពាលី​ចេញ​ថត
 

អ្នក​ដឹក​នាំ​ដដែល​​ឲ្យ​ដឹង​​ទៀត​ថា រឿង “ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”​ ចេញ​ថត​ចាប់​ពី​ពេល​ក្រុង​ពាលី​នេះ​តទៅ ដោយ​ពេលវេលា​​ថត​ និង​​កាត់ត​ រយៈពេល៣ខែ។ ក្រុម​ការងារ​នឹង​ដំណើរ​កាត​ថត​នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា ​រាជធានី​ភ្នំពេញ រតនគីរី សៀមរាប កំពង់សោម និង តំបន់​ទេសចរណ៍​សំខាន់​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​ប្រទេស​កម្ពុជា គោល​បំណង​នាំ​យក​ទេសភាព​ស្អាតៗ​សម្រាប់​ទស្សនិកជន។

 

នេះ​ជា​ខ្សែភាពយន្ត​ភាគ​ទី២ហើយ ដែល លោក កែវ រតនា ផលិត​ឲ្យ​ទូរទស្សន៍TV8 HD បន្ទាប់​ពី​​ស្ថានីយ​ទូរទស្សន៍​​​ថ្មី​មួយ​នេះ​សម្រុក​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​​ជាតិ​។ ខ្សែភាពយន្ត​ទី១របស់​លោក គឺ រឿង”​គំនុំ​ស្នេហ៍​ពី​អតីត​ជាតិ”។ អតីត​អ្នក​ដឹង​នាំ​រឿង​ចេញ​ពី​ផលិតកម្ម​ស្ទឹងសែន​ម្នាក់​នេះ រំពឹង​ថា ​ខ្សែភាពយន្ត​រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”​នេះ នឹង​ទទួល​បាន​គាំទ្រ​ខ្លាំង​មិន​ចាញ់​ស្នាដៃ​ទី១​ឡើយ៕

 

រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”ចាយ​ទុន​ជិត៤ម៉ឺនដុល្លារ​ក្រុងពាលី​ចេញ​ថត

 

រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”ចាយ​ទុន​ជិត៤ម៉ឺនដុល្លារ​ក្រុងពាលី​ចេញ​ថត

 

រឿង”ព្យុះ​ចិត្ត​អន្ទាក់​បេះ​ដូង”ចាយ​ទុន​ជិត៤ម៉ឺនដុល្លារ​ក្រុងពាលី​ចេញ​ថត

 

អត្ថបទ៖ ខុត សីហា