ក្រសួងអប់រំ អំពាវនាវឲ្យ ផ្ដល់ឯកសារ សៀវភៅអានផ្សេងៗ ដែលប្រើរួចដល់ បណ្ណាល័យ តាមការស្ម័គ្រចិត្ត

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា  បានធ្វើការអំពាវនាវ ដល់សាធារណៈជន ឲ្យចូលរួម ចំណែកចំពោះវប្បធម៌ នៃការអាននៅកម្ពុជា ស្ដីពីទិវាអំណានជាតិ ឲ្យជោគជ័យ ដល់មនុស្សជំនាន់ក្រោយ  ហើយជួយផ្ដល់ឯកសារ សៀវភៅអានផ្សេងៗដែលបានប្រើរួចដល់បណ្ណាល័យតាមការស្ម័គ្រចិត្ត ។

យោងតាមលិខិត អំពាវនាវរបស់ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “ទន្ទឹមនឹងនេះក្រសួងអប់រំ យុវជន និងកឡាក៏បានសហការជាមួយ ដៃគូអភិវឌ្ឍ និងការក្រៅរដ្ឋាភិបាល ជួយសាងសង់បណ្ដាលល័យផងដែរ។

បច្ចុប្បន្ននេះ បណ្ដាល័យ ទាំងគ្រប់ភូមិសិក្សា មានចំនួន៨៤៧០នៅតាមសាលារៀននៅទូទាំងប្រទេស”។
ក្រសួងអប់រំ ក៏បានស្នើឲ្យទាក់ទង ប្រធានមន្ទីរអប់រំ យុវជន និកីឡា រាជធានី និងខេត្ត ឬលោក នាយកសាលារៀងៗខ្លួន ដោយផ្ទាល់តែម្ដងពីការ ផ្តល់ឯកសារដែលប្រើរួច៕

ក្រសួងអប់រំ អំពាវនាវឲ្យ ផ្ដល់ឯកសារ សៀវភៅអានផ្សេងៗ ដែលប្រើរួចដល់ បណ្ណាល័យ តាមការស្ម័គ្រចិត្ត