ទូរទស្សន៍បាយ័ន នាំយកកម្មវិធី អន្តរជាតិ BOOM អ្នកចូលរួមលេង ទទួលរង្វាន់ ១២៥លានរៀល

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ បាយ័នបានទិញសិទ្ធិ ផលិតកម្មវិធី BOOM ពីប្រទេសអ៊ីស្រាអែល ដែលជាកម្មវិធីកំពុង មានប្រជាប្រិយភាព នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក ។

ថ្លែងក្នុងកម្មវិធីសន្និសីទកាសែត នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ លោក គង់ វិសាល ជាផលិតករកម្មវិធី BOOM បានថ្លែងឲ្យដឹងថា «កម្មវីធី BOOM នេះ ដែរនឹងចាប់ផ្តើម ផ្សាយនៅ ថ្ងៃសៅរ៍ទី៥ ខែមីនា ឆ្នាំ២០១០៦ នេះ  ហើយក៏ចាក់ផ្សាយ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៨និង០០នាទី យប់ » ។

ផលិតករវ័យក្មេងខាងលើ បានឲ្យដឹងថា «អ្នកដែលចូលរួម លេងកម្មវិធី ហ្គេម BOOM នេះនឹងទទួលបានរង្វាន់ ១២៥លានរៀល  សាធារណៈជនដែលអាច ចូលរួមលេងហ្គេម លំដាប់អន្តរជាតិនេះ អាចដាក់ពាក្យមកកាន់ កម្មវិធីរបស់ស្ថានីយ៍ ទូរទស្សន៍បាយ័ន» ។

កម្មវិធី BOOM ជាកម្មខុសប្លែកពីកម្មវិធី សំណួរចម្លើយដទៃ ដោយសារកម្មវិធីនេះ សំរិតសំរាំងប្រភេទ សំណួរចម្លើយល្អៗ ដែលទស្សនិកជន ភាគច្រើន មិនធ្លាប់បានដឹង ពីមុនមក  ដោយតម្រូវឲ្យអ្នក ចូលរួមឆ្លើយសំណួរ ឈរពីមុខគ្រាប់បែក សរុបគ្រាប់បែក ៧គ្រាប់។

ដើម្បីឈ្នះរង្វាន់ធំ អ្នកចូលរួមប្រកួត ត្រូវ កាត់ខ្សែដែលជា ចម្លើយខុសចោល ទុកចម្លើយត្រឹមត្រូវ  តែបើកាត់ចំខ្សែ ចម្លើយដែលត្រូមត្រូវ គ្រាប់បែកនឹងផ្ទុះ ហើយទឹកប្រាក់អ្នកចូលរួមលេង នឹងបាត់បង់ ។

គ្រាប់បែកទាំង ៧ ជាគ្រាប់បែកដែលមាន សំនួរប្លែកៗ ថ្មីៗ ដែលផ្តល់ផលប្រយោជន៍ និងចំណេះដឹងជាច្រើន ដល់ពុកម៉ែ បងប្អូន ដែលបានទស្សនា ។

លក្ខណ្ឌនៃការលេងហ្គេម BOOM ៖

១. ក្នុង១ Show មានបេក្ខភាព ចូលរួមលេងចំនួន ២ក្រុម (ក្នុង១ក្រុមមាន សមាជិកចំនួន៣នាក់)

២.ក្រុមនីមួយៗ គឺតម្រូវឲ្យដោះគ្រាប់បែក ដោយការកាត់ខ្សែចម្លើយ ដែលខុសចោល ឲ្យអស់ និងទុកតែចម្លើយ ដែលត្រឹមត្រូវ

៣. គ្រាប់បែកទាំងអស់មានចំនួន ៧គ្រាប់៖

-គ្រាប់បែកទី១ មានទឹកប្រាក់១លានរៀល (មានខ្សែចម្លើយចំនួន ៤ ខ្សែចម្លើយខុស មានចំនួន ៣ខ្សែ និងចម្លើយត្រូវមាន១ខ្សែ)

-គ្រាប់បែកទី២ មានទឹកប្រាក់ ២លានរៀល (មានខ្សែចម្លើយចំនួន ៤ ខ្សែចម្លើយខុស មានចំនួន ៣ខ្សែ និងចម្លើយត្រូវមាន១ខ្សែ)

-គ្រាប់បែកទី៣ មានទឹកប្រាក់៣លានរៀល (មានខ្សែចម្លើយចំនួន ៤ ខ្សែចម្លើយខុស មានចំនួន ៣ខ្សែ និងចម្លើយត្រូវមាន១ខ្សែ)

-គ្រាប់បែកទី៤ មានទឹកប្រាក់ ៤លានរៀល (មានខ្សែចម្លើយចំនួន ៥ ខ្សែចម្លើយខុស មានចំនួន ៤ខ្សែ និងចម្លើយត្រូវមាន១ខ្សែ)

-គ្រាប់បែកទី៥ មានទឹកប្រាក់ ៥លានរៀល (មានខ្សែចម្លើយចំនួន ៦ ខ្សែចម្លើយខុស មានចំនួន ៥ខ្សែ និងចម្លើយត្រូវមាន១ខ្សែ) ប្រសិនបើបេក្ខភាពណា មួយអាចដោះគ្រាប់បែកទី៥ បានជោគជ័យ នឹងទទួលរង្វាន់បន្ថែម ពីក្រុមហ៊ុន ទូរស័ព្ទស្មាត iPad Air II ១គ្រឿង

-គ្រាប់បែកទី៦ មានទឹកប្រាក់ ១០លានរៀល (មានខ្សែចម្លើយចំនួន៧ ខ្សែចម្លើយខុសមានចំនួន ៥ខ្សែ និងចម្លើយ ត្រូវមាន២ខ្សែ)  ប្រសិនបើកបេក្ខភាព ណាមួយអាចដោះគ្រាប់បែកទី៦ ដោយជោគជ័យ នឹងទទួលរង្វាន់ បន្ថែមពីស្រាបៀរកម្ពុជា Cambodia Beer នូវ Camera Cannon 700 D ១គ្រឿង ។

-គ្រាប់បែកទី៧ (Mega Boom) មានទឹកប្រាក់ស្មើនឹង ទឹកប្រាក់សរុប ដែលបានលេងឈ្នះពី គ្រាប់បែកទី១ ដល់ទី៦ គុណនឹង៥ ។

(មានខ្សែចម្លើយចំនួន១០ ខ្សែចម្លើយខុសមានចំនួន ៧ខ្សែ និងចម្លើយត្រូវមាន៣ខ្សែ)  ៕

ទូរទស្សន៍បាយ័ន នាំយកកម្មវិធី អន្តរជាតិ BOOM អ្នកចូលរួមលេង ទទួលរង្វាន់ ១២៥លានរៀល

ទូរទស្សន៍បាយ័ន នាំយកកម្មវិធី អន្តរជាតិ BOOM អ្នកចូលរួមលេង ទទួលរង្វាន់ ១២៥លានរៀល

ទូរទស្សន៍បាយ័ន នាំយកកម្មវិធី អន្តរជាតិ BOOM អ្នកចូលរួមលេង ទទួលរង្វាន់ ១២៥លានរៀល