ក្រុម​មិនទាន់​ស្គាល់​ឈ្នះ អាស៊ី​អឺរ៉ុប និង ថា​យ​ហ្គឺ​រ ប៉ះគ្នា មុន​ជំនួប​ណាហ្គា និង​ភ្នំពេញ​ក្រោ​ន​

ការប្រកួត​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ នា​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃទី​៥ ខែមីនា នេះ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប៉ះ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មុន ក្រុម​ណាហ្គា​វើ​ល ជួប​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​។​

​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ក្រោយពី​មាន​កេ​រិ៍​ឈ្មោះ​មិនសូវ​ល្អ​សម្រាប់​រដូវ​កាល​២០១៦ បន្ទាប់ពី​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ៣-២ កាលពី​សប្តាហ៍​ទី​១ និង​ចាញ់​ក្រុម​ស៊ីម៉ាក់ ៥-១ កាលពី​សប្តាហ៍​ទី​២ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដើម្បី​កែប្រែ​កេ​រិ៍​ឈ្មោះ​របស់ខ្លួន នា​វេលា​ម៉ោង​៣:៣០​នាទី ថ្ងៃទី​៥ ខែមីនា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ខណៈ​ក្រុម​ណាហ្គា​វើ​ល​ក្រោយពី​ចាញ់​ក្រុម​ក្រសួងការពារជាតិ ១-០ កាលពី​សប្តាហ៍​មុន ប៉ះ​ជាមួយ ភ្នំពេញ​ក្រោ​ន ដើម្បី​ស្តារ​មុខមាត់​ថ្មី​របស់ខ្លួន នា​វេលា​ម៉ោង ៦​ល្ងាច​នេះ​។ 

កម្មវិធី​ប្រកួត​លី​ក​កំពូល​កម្ពុជា​រដូវ​កាល​២០១៦ ថ្ងៃ​សៅរ៍ នេះ​
- នា​វេលា​ម៉ោង ៣:៣០​នាទី អាស៊ី​អឺរ៉ុប ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- នា​វេលា​ម៉ោង ៦:០០​នាទី ណាហ្គា​វើ​ល ជួប ភ្នំពេញ​ក្រោ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​