ករណី​​ឯក​ឧត្តម​ កឹម សុខា​៖ មេធាវី សុក សំអឿន ពន្យល់​ពី​ការ​លួច​ថត​សំឡេង​

​លោក​មេធាវី សុក សំអឿន មិនអាច​សន្និដ្ឋានបាន​ឡើយ​ថា សំឡេង​ដែល​គេ​បង្ហោះ​នៅតាម​ណ្តា​ញ​សង្គម និង​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ដែល​ចាត់ទុកថា​ជា​សំឡេង ឯកឧត្តម កឹម សុខា និយាយ​រឿង​ស្នេហា​ជាមួយ​នារី​ម្នាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ ថា ជា​សំឡេង​ឯកឧត្តម កឹម សុខា ពិត ឬ​មិន​ពិត​នោះទេ​។ តែ​លោ​កថា បើទោះបីជា​ក្នុងករណី​សំឡេង​នោះ​ជា​សំឡេង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពិតមែន​ក្តី ក៏​ការ​លួច​ថត​សំឡេង​ដោយ​គ្មាន​ការអនុញ្ញាត​នេះ ជា​ទង្វើ​ខុសច្បាប់​ដែរ​។ លោក​ថា អ្នក​ថត​សំឡេង​នោះ អាចជា​ក្រុមហ៊ុន​ទូរ​សព្ទ រដ្ឋាភិបាល ឬ​នារី​ដែល​គេ​សង្ស័យថា​​និយាយ​ជាមួយ​ឯកឧត្តម កឹម សុខា ហើយ​ឯកឧត្តម កឹម សុខា អាច​ប្តឹង​បាន​។

​លើសពីនេះ​ទៀត លោក​មេធាវី​រូបនេះ ក៏​បង្ហើប​ថា ឯកឧត្តម កឹម សុខា ក៏​អាច​ប្តឹង​សារព័ត៌មាន​មួយចំនួន​ដែល​ចុះផ្សាយ​បង្ខូច​កិត្តិយស​ខ្លួន​បានដែរ​។ « ប្តឹង​ពីបទ​ផ្សាយ​ព័ត៌មាន​ដែល​មិន​ច្បាស់លាស់ ព្រោះ​បើ​មិន​ដូច្នោះ អាង​តែ​គ្មាន​បញ្ហា ឲ្យ​តែមាន​អ្នក Post មក មិន​ខ្វល់​ថា ពិត​ឬ​មិន​ពិត​ទេ អញ​ដឹង​តែ​ផ្សាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​មេធាវី សុក សំអឿន នៅក្នុង​បទសម្ភាសន៍​ជាមួយ​និពន្ធ​នា​យក​រង​នៃ​សារព័ត៌មាន​ថ្មីៗ លោក ជា ធី​រិ​ទ្ធ ។​

​សូម​ស្តាប់​ការពន្យល់​របស់លោក​មេ​ធា​វី សុក សំអឿន ខាងក្រោម​៖


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​