ចិត្តខ្លាំង​មែន​! គ្រាន់តែ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​ហ៊ាន​…​

6 Videos

​ ​ជឿជាក់​ច្បាស់​ថា ពេលដែល​កំហឹង​អ្នក​ដល់​កម្រិត​មួយ​ខ្លាំងក្លា មិនអាច​ទប់​បាន​ហើយ​នោះ អ្នកនឹង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​ជាក់ស្តែង​បុរស​ខាងលើនេះ​ជា​ឧទាហរណ៍​ស្រាប់ គាត់​ហ៊ាន​លេប​ដែកគោល​ប្រវែង​ដ៏​ទៅ ១៥ សង់ទីម៉ែត្រ បន្ទាប់ពី​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ។​

ចិត្តខ្លាំង​មែន​! គ្រាន់តែ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​ហ៊ាន​…​

M88

​យោងតាម​សារព័ត៌មាន គេ​បានដឹងថា បុរស​ចិត្តខ្លាំង​មានឈ្មោះ Qi អាយុ ៣៦ ឆ្នាំ​មិនបាន​សម្រេចចិត្ត​មក​មន្ទីរពេទ្យ​ភ្លាមៗ​នោះទេ រហូតដល់​ថ្ងៃ​ដែល​គាត់​ពុំ​ទ្រាំទ្រ​នឹង​ភាពឈឺចាប់​ក្នុង​ពោះ​គាត់​បាន ។ លោកគ្រូ​ពេទ្យ​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ថត​កាំរស្មី​ឃើញ​មាន​ដែកគោល​ប្រវែង​ដ៏​វែង​ក្នុង​ពោះ​លោក Qi តែ​យ៉ាងណាក្តី គ្រូពេទ្យ​ក៏បាន​ជួយ​យក​វា​ចេញ ក្រោយពី​ការវះកាត់​អស់​រយៈពេល​ជាច្រើន​ម៉ោង ។

ចិត្តខ្លាំង​មែន​! គ្រាន់តែ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​ហ៊ាន​…​

​ ​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ទទួល​ការវះកាត់ ការឈឺចាប់​ក្នុង​ពោះ​លោក Qi ក៏បាន​រលាយ​បាត់ទៅ តែ​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក Qi ខឹង​ប្រពន្ធ​ខ្លាំង​ដល់​ថ្នាក់​នេះ លោក​មិនបាន​បកស្រាយ​ជាក់លាក់​នោះទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​)