ទូរទស្សន៍​បាយ័ន​បង្ហាញ​កម្មវិធី​លំដាប់​អន្តរជាតិ​ទិញ​សិទ្ធ​ពី អ៊ីស្រាអែល

នៅ​រសៀល​នេះ ទូរទស្សន៍​បាយ័ន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​កម្មវិធី​កម្សាន្ត​លំដាប់​អន្តរជាតិ​មាន​ឈ្មោះ​ថា BOOM បន្ទាប់​ពី​បាន​ទិញ​សិទ្ធ​ពី​ប្រទេស​អ៊ីស្រាអែល។

 

ទូរទស្សន៍​បាយ័ន​បង្ហាញ​កម្មវិធី​លំដាប់​អន្តរជាតិ​ទិញ​សិទ្ធ​ពី អ៊ីស្រាអែល

 

លោក គង់ វិសាល ផលិតករ​កម្មវិធី​នេះ​បាន​ចាត់​ទុក​ថា ជា​មោទនភាព ដែល​បាន​នាំ​កម្មវិធី​លំដាប់​អន្តរជាតិ​ដល់​ប្រជាជន​កម្ពុជា​បាន​ទស្សនា។ លើស​ពី​នេះ​ទៅ​ទៀត កម្មវិធី​ក៏​នឹង​ផ្ដល់​ឱកាស​ដល់​សាធារណៈ​ជន​ទូទៅ​ចូលរួម​ប្រកួតប្រជែង​ចំណេះ​ដឹង​ដណ្ដើម​ប្រាក់​រង្វាន់ ១២៥ លាន​រៀល​ផង​ដែរ។

 

“ខ្ញុំ​ជឿជាក់​ថា ពេល​ដែល​ទស្សនិកជន​បាន​ទស្សនា​កម្មវិធី BOOM នឹង​សប្បាយ​រីករាយ ហើយ​ចូលរួម​ភ័យ​អរ​ជាមួយ​បេក្ខជន​យើង​មិន​ខាន”។ លោក គង់ វិសាល ថ្លែង​ក្នុង​សន្និសីទ។ លោក​បន្ត​ថា ទស្សនិកជន​អាច​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន ដែល​មាន​ប្រយោជន៍​ទាក់ទង​បច្ចុប្បន្នភាព​សង្គម និង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

 

ផលិតករ​ខាង​លើ​បន្ថែម​ថា ការណ៍​ដែល​បាយ័ន​សម្រេច​ចិត្ត​ទិញ​កម្មវិធី​ពី​បរទេស​​បែប​នេះ ក៏​ព្រោះ​តែ​ចង់​បង្កើន​ទស្សនីយភាព​ប្លែកៗ​ដល់​អ្នក​ទស្សនា​របស់​ខ្លួន​បន្ថែម​លើ​កម្មវិធី​កម្សាន្ត​មាន​ស្រាប់។ លោក​បន្ត​ថា BOOM ត្រូវ​ចាក់​ផ្សាយ​ជា​លើក​ដំបូង​នៅ​ម៉ោង ៨ យប់​ថ្ងៃ​សៅរ៍​នេះ​តទៅ។ ដោយ​អ្នក​ចង់​ចូលរួម​ដណ្ដើម​ប្រាក់​រង្វាន់ ក៏​អាច​ទៅ​យក​ពាក់​នៅ​ទូរទស្សន៍​ខាង​លើ។

 

ជាមួយ​គ្នា​នោះ លោក​អះអាង​ថា ទូរទស្សន៍​បាយ័ន​កំពុង​មាន​គម្រោង​ផលិត និង​ទិញ​សិទ្ធ​ផលិត​កម្មវិធី​បរទេស​ផ្សេង​ទៀត​​សម្រាប់​ទស្សនិកជន​ផង​ដែរ៕

 

ទូរទស្សន៍​បាយ័ន​បង្ហាញ​កម្មវិធី​លំដាប់​អន្តរជាតិ​ទិញ​សិទ្ធ​ពី អ៊ីស្រាអែល

 

ទូរទស្សន៍​បាយ័ន​បង្ហាញ​កម្មវិធី​លំដាប់​អន្តរជាតិ​ទិញ​សិទ្ធ​ពី អ៊ីស្រាអែល

 

ទូរទស្សន៍​បាយ័ន​បង្ហាញ​កម្មវិធី​លំដាប់​អន្តរជាតិ​ទិញ​សិទ្ធ​ពី អ៊ីស្រាអែល

 

អត្ថបទ៖ សំ ជំនាញ