នគរបាល ក្រុងប៉ោយប៉ែត បើកប្រត្តិបត្តិការ បង្ក្រាបក្រុមស្ទាវ ជិះម៉ូតូស៊ីម៉ាំងប្រែន

បន្ទាយមានជ័យ៖ ក្រោយពីមនពលរដ្ឋ ជាច្រើនបានប្តឹងថាសព្វថ្ងៃនៅ ក្រុងប៉ោយប៉ែត មានក្មេងស្ទាវជាច្រើន កំពុងពេញនិយម ការជិះម៉ូតូសេរីទំនើប បំពាក់ស៊ីម៉ាំងប្រែន បានបើកបរប្រសេច ប្រសាចដេញគ្នា និងបង្អួតគ្នាពេញក្រុង បង្កសម្លេងរំខានជាញឹកញាប់ ធ្វើឲ្យពលរដ្ឋ មានអារម្មណ៍ខ្លាចគ្រោះថ្នាក់ ចរាចរណ៍ទៀតផង។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ បានឲ្យដឹង នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦នេះថា រយះពេលបីថ្ងៃនេះ កម្លាំងសមត្ថកិច្ច បានបើកការ ចុះទប់ស្កាត់ រាល់ក្រុមយុវវ័យដែល ជិះម៉ូតូស៊ីម៉ាំងប្រែន ដែលតែងតែបំពង សម្លេងរំខានដល់ពលរដ្ឋ ក្នុងមូលដ្ឋាននាំឲ្យ ខូចសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ យុវជនទាំងនោះត្រូវបាន ប្រមូលយកមកអប់រំ ឲ្យយល់ដឹងពីផលប៉ះពាល់ និងច្បាប់រួចប្រគល់ ឲ្យទៅអាណាព្យាបាល យកទៅអប់រំបន្ត។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានមានប្រសាសន៍ថា ប្រតិបត្តការបង្ក្រាបនេះ ធ្វើឡើងតាមការប្តឹង របស់ពលរដ្ឋក្នុងមូលដ្ឋាន និងអនុត្តន៍ តាមការចង្អុល បង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលយើងបាន ដាក់ពង្រាយតាម គោលដៅប្រជុំជន និងបានឃាត់ រាល់ម៉ូតូស៊ីម៉ាំងប្រែន ទាំងអស់យកមកដោះចេញ និងបានតម្រូវឲ្យ ម្ចាស់មូតូទៅទិញ មួក កញ្ចក់ និងស៊ីម៉ាំងធម្មតា ឲ្យត្រូវតាមបច្ចេកទេស ទើបអនុញាតិឲ្យ ទៅលំនៅដ្ឋានវិញ ក្រោយពីធ្វើកិច្ចសន្យារួច។ ក្នុងករណីមិនរៀងចាល សមត្ថកិច្ចនិងមាន វិធានការតាមផ្លូវច្បាប់៕

នគរបាល ក្រុងប៉ោយប៉ែត បើកប្រត្តិបត្តិការ បង្ក្រាបក្រុមស្ទាវ ជិះម៉ូតូស៊ីម៉ាំងប្រែន

នគរបាល ក្រុងប៉ោយប៉ែត បើកប្រត្តិបត្តិការ បង្ក្រាបក្រុមស្ទាវ ជិះម៉ូតូស៊ីម៉ាំងប្រែន