មានជម្ងឺសសៃប្រាសាទចុះងូតទឹកលង់ស្លាប់នៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសជម្ងឺសសៃប្រាសាទម្នាក់ បានចុះងូតទឹក ហើយលង់ស្លាប់ ថ្ងៃទី០៤ខែមីនា ឆ្នាំ២០១៦នៅវេលា ម៉ោង១០និង៣០នាទី ស្ថិតត្រង់ចំណុចអីតាប៉ាភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវ៉េងកុសល នាយប៉ុស្តិ៍រដ្ធបាលឃុំគគីរ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ចៅ.ព្រុំសុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មុចរបរកសិករ រស់នៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយប៉ុស្តិ៍បានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ០៣ខែមីនា ឆ្នាំ២០១៦ នៅវេលាម៉ោង ៧.០០នាទី យប់ជនរងគ្រោះបាន ចុះទៅងូតទឹក ហើយបានលង់ស្លាប់ លុះព្រឹកឡើងក្រុមគ្រួសារ បាននាំគ្នាចុះរាវ រកបានឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ។

លោកប៉ា.សំអិត អធិការស្រុកបានប្រាប់ថា ក្រោយពីកើតហេតុ សមត្ថកិច្ចបច្ចេកទេស ស្រុកបានចុះទៅ ធ្វើការត្រួតពិនិត្យ ឃើញថាជនរគ្រោះ ពិតជាលង់ទឹកស្លាប់ ហើយបានប្រគល់ សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

មានជម្ងឺសសៃប្រាសាទចុះងូតទឹកលង់ស្លាប់នៅស្រុកកៀនស្វាយ

មានជម្ងឺសសៃប្រាសាទចុះងូតទឹកលង់ស្លាប់នៅស្រុកកៀនស្វាយ