សម្ដេចតេជោ៖ ឆ្នេរសមុទ្រកំពត ស្រូបយកភ្ញៀវ ទេសចរណ៍ ជិត២លាននាក់ ក្នុងមួយឆ្នាំៗ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៦នេះ បានអះអាងថា ខេត្តកំពតទទួលភ្ញៀវ ទេសចរណ៌ជាតិ ១លាន៦សែនបួនម៉ឺន និង១៧ម៉ឺននាក់ ជាភ្ញៀវបរទេស។

សម្ដេចតេជោ បានសរសេរក្នុង បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា "ឆ្នេរសមុទ្រក្រុង កំពតដ៏ទាក់ទាញ ដៃឆ្នេរសមុទ្រ ក្រុងកំពត នាពេលល្ងាច ពិតជាមានភាព ទាក់ទាញណាស់ សំរាប់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តជាតិ។ ជារៀងរាល់ថ្ងៃ ក្រុងកំពតបាន ស្រូបយកអ្នកទេសចរណ៍ ជាច្រើនចូលមកទស្សនា រមណីយដ្ឋាន ប្រមាណជាង ១៣ កន្លែងដែលមាន នៅក្នុងក្រុងនេះ។ ដោយសារសន្តិភាព ទើបក្រុងកំពតមានឱកាស អភិវឌ្ឍន៌តំបន់ ទេសចរណ៌ទាំងនេះនិងកសាងអភិវឌ្ឍន៌ សមិទ្ឋផលនានា ដែលនាំមកនូវកំណើន សេដ្ឋកិច្ចគួរជាទីមោទនៈ។

សម្ដេចតេជោហ៊ុនសែនបានសរសេរបន្ថែមថា "ដៃសមុទ្រក្រុងកំពត នេះបានផ្តល់នូវ មុខរបរដ៏សំខាន់ផងដែរ សំរាប់បងប្អូន ប្រជាពលរដ្ឋ ក្នុងការប្រកបរបរ នេសាទគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ក្នុង ជីវភាពគ្រួសារប្រចាំថ្ងៃ។ ក្នុងមួយឆ្នាំខេត្តកំពត ទទួលភ្ញៀវទេសចរណ៌ជាតិ ១លាន៦សែនបួនម៉ឺន (១៧ម៉ឺន ជាភ្ញៀវបរទេស) ដែលបានផ្តល់នូវមុខរបរ និងការងារដល់ ប្រជាពលរដ្ឋយ៉ាងច្រើន" ៕