ជនសង្ស័យម្នាក់ ប្រើកាំបិតប៉័ងតោ កាប់ទៅលើ អ្នកបញ្ចូល បទភ្លេងទូរស័ព្ទ ត្រូវកម្លាំងប៉ុស្តិ៍ ស្រុកកៀនស្វាយ ឃាត់ខ្លួនភ្លាមៗ

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ស្រុកកៀនស្វាយឃាត់ខ្លួន ពីបទប្រើអំពើហិង្សា កាប់ទៅលើបុរសម្នាក់ជាអ្នកប្រកបរបរ បញ្ចូលបទភ្លេងទូរស័ព្ទ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១២ៈ០០នាទី ស្ថិតនៅចំណុចផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

កម្លាំងប៉ុស្តិ៍ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូ វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបញ្ចូលបទភ្លេងទូរស័ព្ទ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបញ្ចូល បទភ្លេងទូរស័ព្ទដូចគ្នា មានលំនៅភូមិពោធិញាណ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងបញ្ចូលបទភ្លេងទូរស័ទ្ទ ដោយមានអតិថិជនច្រើន ធ្វើឲ្យជនសង្ស័យមានចិត្តខឹងច្រណែន ក៏បានចោទជនរងគ្រោះ ថាជេរប្រមាថម្តាយខ្លួន បន្ទាប់មកជនសង្ស័យបានយកកាំបិតប៉័ងតោ ដែលលាក់ទុកក្នុងទូមកកាប់ជនរងគ្រោះចំនួន ៣កាំបិត មួយកាំបិតចំខ្នង និងពីរកាំបិតទៀតចំដៃស្តាំ បណ្តាលឲ្យរងរបួសស្រាល ។    

បន្ទាប់ពីជនសង្ស័យបង្កជម្លោះ កាប់ទៅលើជនរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ រួចបញ្ចូនមក អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕