តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​បរិភោគ​អាហារ​មិន​បាន​ត្រឹមត្រូវ​?

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​បរិភោគ​អាហារ​មិន​បាន​ត្រឹមត្រូវ​?

​អាហារ​ដែល​យើង​បរិភោគ​គឺជា​សារធាតុចិញ្ចឹម​ដែល​រាង្គ​កាយរ​បស់​យើង ត្រូវការ​ដើម្បី​ឲ្យ​វា​មាន​ដំណើរការ​បាន​ត្រឹមត្រូវ​។ នៅពេល​ដែល​រាង្គ​កាយមិន​បាន​ទទួលសារ​ធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែល​វា ត្រូវការ នោះ​ផល​អវិជ្ជមាន​នឹង​កើតមាន​លើ​សុខភាព​។ ការទទួល​ទានរ​បប​អាហារ​មិនល្អ​មិន​ត្រឹមតែ​ផ្តល់​ផល​អវិជ្ជមាន​លើ​រូ​បរាង្គ កាយ​តែមួយ​មុខ​នោះ​ទេ វា​ថែមទាំង​មាន​ផលប៉ះពាល់​ទៅលើ​ដំណើរការ​នៃ​ការគិត និង​ស្មារតី​ទៀតផង​។ ខាងក្រោម​នេះ​គឺជា​ផលវិបាក​នៃ​ការ​ទទួលទាន​អាហារ​មិនល្អ​៖

  •  បញ្ហា​ទម្ងន់​៖ បញ្ហា​ទម្ងន់ ដែល​អាច​បង្ករ​ឲ្យមាន​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​នោះ គឺជា​ផលប៉ះពាល់​ដែល​គេ​សង្កេតឃើញ​មាន​ដោយសារ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​។ បញ្ហា​ទម្ងន់​កើតមានឡើង​នៅពេល​ដែល​រាង្គ​កាយទទួល​កាឡូរី​ច្រើនជាង តម្រូវការ​សម្រាប់បំ​លែង​ទៅ​ជា​ថាមពល​។ ប៉ុន្តែ​ការ​ទទួលទាន​អាហារ​ដែល​មាន​កាឡូរី​ទាប​ក៏​អាច​ធ្វើឲ្យ​រាង្គ​កាយ ស្គមស្គាំង​ផងដែរ​។ បញ្ហា​កង្វះ​សារធាតុចិញ្ចឹម​មិនមែន​មានន័យថា​មនុស្ស​ម្នាក់​ទទួល​ទាន​អាហារ មិន​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​វា​គឺជា​បញ្ហា​កង្វះ​សារធាតុចិញ្ចឹម ដែល​វា​អាច​កើតឡើង​ទាំង​លើ​បុគ្គល​ធាត់​លើស​ទម្ងន់​និង​បុគ្គល​ដែល ស្គម​ស្គាំង​។​
  •  បញ្ហា​រំលាយ​អាហារ​៖ របប​អាហារ ដែល​មិនល្អ​អាច​បង្ករ​ឲ្យមាន​បញ្ហា​រំលាយ​អាហារ​។ ឧទាហរណ៍​៖ របប​អាហារ​ដែល​កង្វះ​ជាតិ​សរសៃ​បង្ករ​ឲ្យមាន​ជំងឺ​ដែល​មាន​ដូចជា ទល់​លាមក​, ឡើង​ទម្ងន់​, និង​មិន​សូវ​មាន​កម្លាំងកំហែង​។ បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​សុទ្ធតែ​ជា​ប្រភព​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។​
  •  ជំងឺ​បេះដូង​៖ របប​អាហារ​ដែល​មិន​ល្អ​គឺជា​កត្តា​ដែល​បង្ករ​ឲ្យមាន​ជំងឺ​បេះដូង​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដែលមាន​អ៊ីដ្រូហ្សែន​ច្រើន (saturated fats) ដែល​ជា​ប្រភេទ​ខ្លាញ់​មិនល្អ ដែល​មាន​ដូចជា ប៊ឺរ​ធ្វើ​ពី​ទឹកដោះគោ​, ប៊ឺរ​ធ្វើ​ពី​ប្រេង​រុក្ខជាតិ​, និង​ខ្លាញ់​សត្វ គឺ​សុទ្ធតែ​បង្ករ​ឲ្យមាន​កំ​ណកក្នុង​សរសៃឈាម​។ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ប្រូតេអ៊ីន សុទ្ធ​តែ​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង​។​
  •  កង្វះ​ថាមពល​៖ របប​អាហារ​ដែល​មិន​មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​អាច​បង្ករ​ឲ្យ ឆាប់​នឿយហត់ និង​អស់កម្លាំង​។ របប​អាហារ​ដែល​ល្អ​ចាំបាច់​ត្រូវមាន​ប្រូតេអ៊ីន កាបូន​អ៊ី​ដ្រាត និង​គ្រាប់​ធញ្ញជាតិ ដែល​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​ខនិជ​។​
  •  ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​៖ ទម្លាប់​បរិភោគ​អាហារ​មិនល្អ​អាច​ធ្វើឲ្យ​អ្នក​ធាត់​លើស​ទម្ងន់ ដែល​ជា​កត្តា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​។ ការ​បរិភោគ​អាហារ​បាន​ត្រឹមត្រូវ​អាច​បង្ការ​មិន​ឲ្យ​ជំងឺ​នេះ​កើតមានឡើង រួមជាមួយ​នឹង​ការបង្ការ​មិនឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នកដែ​ល​បាន​ពិនិត្យឃើញ ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
  •  ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​៖ របប​អាហារ​ដែល​មិនល្អ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយសារ​យើង មិន​បាន​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដែល​វា​ត្រូវការ​សម្រាប់ ដំណើរការ​បាន​ត្រឹមត្រូវ​។ របប​អាហារ​អាច​នឹង​កង្វះ​សារធាតុចិញ្ចឹម​ដោយសារ​យើង​ជ្រើសរើស​អាហារ​ខុស ឬ​អាហារ​គ្មាន​គុណភាព​។ របប​អាហារ​ត្រូវតែមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដូចជា ស័ង្កសី​, វីតាមីន C, វីតាមីន E, វីតាមីន A, អ៊ីយ៉ូត​, វីតាមីន B, និង​អង់​ទី​អុក​ស៊ីដង់​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។