រឿងរ៉ាវ​កូន​កត​ញ្ញូ​និស្សិត​ចិន​នៅ​ខេត្ត​ហេ​ណាន​

6 Videos

​រឿងរ៉ាវ​ជ្រួតជ្រាប​ដល់​បេះដូង​របស់​និស្សិត​ម្នាក់​ក្នុង​តំបន់ Henan ត្រូវបាន​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ចែកចាយ​បន្ត​គ្នា ព្រោះតែ​រំភើប​នឹង​ទឹកចិត្ត​កតញ្ញូ​របស់​និស្សិត​នោះ​ខ្លាំងពេក ។​យោងតាម​សារព័ត៌មាន គេ​បានដឹងថា និស្សិត​រូបនេះ​មាន​ឈ្មោះថា Zhao Delong បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ បន្ទាប់ពី​ចប់​ថ្នាក់មធ្យមសិក្សា តែ​រូបគេ​មិនបាន​ទុក​ឪពុក​ពិការ​ឲ្យ​រស់នៅ​ម្នាក់ឯង​នោះទេ គឺ​គាត់​បាន​នាំ​ឪពុក​ពិការ​មក​ស្នាក់នៅ​ជាមួយ​ខ្លួន​ផងដែរ ។

រឿងរ៉ាវ​កូន​កត​ញ្ញូ​និស្សិត​ចិន​នៅ​ខេត្ត​ហេ​ណាន​

M88

គេ​បានដឹងថា ឪពុកម្តាយ​លោក Zhao ធ្លាប់​មើលថែ​លោក Zhao កាលពី​តូច​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​កាលពី​លោក​នៅ​ក្មេង លោក​ធ្លាប់​រងគ្រោះ​ពី​ជំងឺ​គ្រុន​ស្វិតដៃជើង តែ​ដោយសារតែ​ឪពុកម្តាយ​ខំប្រឹង​តស៊ូ​រកប្រាក់​សម្រាប់​វះកាត់​លោក ទើប​សព្វថ្ងៃ​អវយវ​លោក​នៅ​អាច​ដំណើរការបាន ។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​លោក​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ រឿងរ៉ាវ​អាក្រក់​បានកើត​ឡើងលើ​ឪពុក​លោក ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ និង ថែមទាំង​ក្លាយជា​ជនពិការ​ទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្តាយ​លោក​ពិបាកចិត្ត​យ៉ាងខ្លាំង ស្ទើរតែ​មិនអាច​ទទួលយកបាន ។​

រឿងរ៉ាវ​កូន​កត​ញ្ញូ​និស្សិត​ចិន​នៅ​ខេត្ត​ហេ​ណាន​

​ ​ដើម្បី​ដោះស្រាយ​រឿងនេះ ក៏ដូចជា​ដើម្បី​តបស្នង​សងគុណ​ឪពុក លោក​ក៏​សម្រេចចិត្ត​យក​ឪពុក​មក​រស់នៅ​ជាមួយ​នៅ​មហាវិទ្យាល័យ ។ រៀងរាល់ថ្ងៃ លោក​បាន​លុប​លាងមុខ ដុសធ្មេញ សិតសក់​ឲ្យ​គាត់ ហើយ​លោក​ក៏​ជា​អ្នក​ចម្អិន​អាហារ និង នាំ​គាត់​ដើរលេង​កម្សាន្ត​ខ្លះៗ​ផងដែរ ។ លោក​បាន​និយាយ​ពន្យល់ថា ឪពុក​លោក​តែងតែ​មើលថែទាំ​លោក ហើយ​ពេលនេះ​គាត់​ឈឺ ដូចនេះ​លោក​មិនអាច​បោះបង់​គាត់​ចោល​ទាំង​បែបនេះ​ទេ ។​​ ​គួរ​បញ្ជាក់ដែរថា ដោយសារតែ​រឿងរ៉ាវ​កម្សត់​នេះ មហាវិទ្យាល័យ​ក៏បាន​រៀបចំ​បន្ទប់​ស្នាក់នៅ​ពិសេស​សម្រាប់​ពួកគាត់​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

រឿងរ៉ាវ​កូន​កត​ញ្ញូ​និស្សិត​ចិន​នៅ​ខេត្ត​ហេ​ណាន​រឿងរ៉ាវ​កូន​កត​ញ្ញូ​និស្សិត​ចិន​នៅ​ខេត្ត​ហេ​ណាន​រឿងរ៉ាវ​កូន​កត​ញ្ញូ​និស្សិត​ចិន​នៅ​ខេត្ត​ហេ​ណាន​