លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី

ភ្នំពេញ៖ លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ "វិនិយោគលើ សមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" នៅគណៈមេធាវី ។

លោក ប៊ុន ហុន ប្រធានគណៈមេធាវី បានមានប្រសាសន៍ថា "ទិវានារីអន្តរជាតិ ៨មិនា គឺជាការរំលឹកអំពី ការទទួលស្គាល់ ពីសិទ្ធិរបស់នារី និងការបន្តការពារសិទ្ធិនេះ ប្រឆាំងនឹងការ រំលោភបំពាននានា ក៏ជាដូចជាការ ទាមទារឲ្យមាន សិទ្ធិស្មើរគ្នាជាមួយនឹងបុរស នៅក្នុងសង្គមផងដែរ"។

លោកបានបន្តថា "ទិវានារីអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដំបូងគេបង្អស់ នៅប្រទេសអូទ្រីស, ដាណឺម៉ាក, អាឡឺម៉ង់ និង ស្វីស នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១ ដោយមានការចូលរួមពីស្ត្រី និងបុរសជាង ១លាននាក់។ ទោះបីជាការទទួលស្គាល់ សិទ្ធិនារីលើសាកលលោក មានភាពល្អប្រសើរ ក៏ពិតមែន ក៏ថ្ងៃទី៨ មីនា នេះ នៅតែសំខាន់ និងត្រូវបានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដើម្បីបន្តការ ការពារសិទ្ធិស្ត្រី និងលើកជាប្រធានបទថ្មីៗ សម្រាប់ឲ្យស្ថាប័ន និងអ្នកពាក់ព័ន្ធអនុវត្ត ផែនការសកម្មភាព របស់ខ្លួន។ លទ្ធផលនៃការ តស៊ូកន្លងទៅនេះ បានស្ដែងឲ្យឃើញនូវភាព វិជ្ជមានតាមរយៈ សន្ធិសញ្ញាអន្តរជាតិ ស្ដីពី ការលុបបំបាត់រាល់ទម្រង់ រើសអើង ប្រឆាំងស្ត្រីភេទ ឆ្នាំ១៩៧៩ ដែលមានប្រទេសចំនួន ១៨៦ បានទទួលស្គាល់ និងបានចុះហត្ថលេខា ហើយព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាប្រទេស ហត្ថលេខី នៅឆ្នាំ១៩៩៤ ផងដែរ"។

លោកបានបន្ថែមថា ប្រធានបទ នៃទិវានារីអន្តរជាតិ ឆ្នាំនេះគឺ "វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" សមភាពយេឌ័រគឺជា គោលការណ៍គ្រឹះ ដ៏សំខាន់មួយ មាននៅក្នុងរាល់ បទដ្ឋានគតិយុទ្ធ ពាក់ព័ន្ធនឹងសិទ្ធិ មនុស្សជាមូលដ្ឋាន។ គោលបំណងនៃ សមភាពយេឌ័រ គឺធ្វើយ៉ាងណាឲ្យស្ត្រី មានសិទ្ធិស្មើរគ្នា នឹងបុរស ដូចជា សិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការសម្រេចចិត្តនានា និងធានាថាស្ត្រីមាន សិទ្ធិរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ លុបបំបាត់រាល់អំពើ ហិង្សាក្នុងគ្រួសារ ការរើសអើង និងផ្នត់គំនិតចាស់គំរិល ដែលមានមកលើស្ត្រី "។

លោកក៏បានបន្ថែមទៀតថា ដើម្បីសម្រេចបាន នូវគោលដៅនេះ កិច្ចអភិវឌ្ឍនានា ត្រូវបានផ្ដល់ នៅលទ្ធផល ដូចជា ការលុបបំបាត់ភាព ក្រីក្រ ពង្រីកពង្រឹងកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន សន្តិភាព និងយុត្តិធម៌សង្គម សម្រាប់ទាំងអស់គ្នា។ ចំណែកស្ត្រីចូលរួម នៅក្នុងវិជ្ជាជីវៈមេធាវី ក៏ជាកម្លាំងចលករមួយ ដ៏សំខាន់រួមចំណែកជាមួយ គណៈមេធាវី ដើម្បីលើកស្ទួយវិជ្ជាជីវៈមេធាវី ពង្រឹងយុត្តិធម៌ សង្គម និងនីតិរដ្ឋនៅកម្ពុជា យោងតាមតួលេខគណៈមេធាវី មកដល់ពេលនេះ មានមេធាវីស្ត្រីសរុបចំនួន ២១៨រូប ស្មើនឹង ១៩,៥% ក្នុងចំណោមមេធាវី សរុបចំនួន ១១១៨រូប។

សូមបញ្ជាក់ថា ជាក់ស្ដែងក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី៨ មានស្ត្រីចំនួន ៧រូប ប្រៀបធៀបនឹង ក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧ ដែលមានតែ ៤រូបប៉ុណ្ណោះ។ ការនេះបញ្ជាក់ពី ភាពវិជ្ជមាន ដែលគួរឲ្យគត់សម្គាល់ គណៈមេធាវីស្វាគមន៍ ជានិច្ចចំពោះការចូលរួមរបស់ស្ត្រី ដែលមានសមត្ថភាព និងឆន្ទៈពិតប្រាកដ នៅក្នុងការអនុវត្តវិជ្ជាជីវៈមេធាវី និងការជួយដល់គណៈមេធាវី ។ ក្រៅពីវិស័យច្បាប់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ឱកាស និងលើកទឹកចិត្តឲ្យស្ត្រី ចូលរួមលើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច វប្បធម៌ នយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរ ដើម្បីរួមចំណែកដល់ប្រទេស កម្ពុជា ច្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព៕

លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី

លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី

លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី

លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី

លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី

លោក ប៊ុន ហុន អញ្ជើញចូលរួម ទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៥ នៅគណៈមេធាវី