ភ្លើងកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៧មករា

ភ្នំពេញ៖ខណៈនេះអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយហាងសំអឿន លក់គ្រឿងបន្លាស់រថយន្ត តាមបណ្តោយផ្លូវកម្ពុជា ច្រកផ្លូវលំ លេខ១៣៩ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា នៅម៉ោងប្រមាណ៧៖៣០នាទី យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយសេចក្តីរាយការណ៍ នៅមិនទាន់បានបញ្ជាក់ថា ករណីនេះឆាបឆេះបណ្តាលមកពីមូលហេតុអ្វីនោះទេ ហើយពេលនេះកម្លាំងអាជ្ញាធរ និងក្រុមរថយន្តពន្លត់កំពុង ចេញទៅជួយអន្តរាគមនដើម្បីបាញ់ពន្លត់៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត