ទំនាក់ទំនង​រវាង​ការបរិច្ចាគ​ឈាម និង ការ​ស្តុក​ទុក​ជាតិ​ដែក​

ទំនាក់ទំនង​រវាង​ការបរិច្ចាគ​ឈាម និង ការ​ស្តុក​ទុក​ជាតិ​ដែក​

​ការបរិច្ចាគ​ឈាម គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការកាត់បន្ថយ​បរិមាណ​នៃ​ជាតិ​ដែក ដែល​បាន​ប្រមូលផ្តុំ នៅក្នុង​រាងកាយ​របស់​យើង ។ បើទោះជា​ជាតិ​ដែក គឺជា​សមាសធាតុ​ដ៏​ចាំបាច់ ក៏​កម្រិត​ច្រើន​លើសលុប​របស់ វា​អាច​នឹង ភ្ញោ​ច​ទៅដល់ ការកកើត​នៃ​ពពួក​រ៉ាឌីកាល់​សេរី ដែល​អាច​នឹង បំផ្លាញ​ទៅដល់ ជាលិកា​របស់ រាងកាយ​។ ពពួក​រ៉ាឌីកាល់​សេរី​ទាំងនេះ ក៏​អាច​មាន​ទំនាក់ទំនង​ផងដែរ ទៅ​នឹង​ជំងឺ​មហារីក ។ កម្រិត​ជាតិ​ដែក ដ៏​លើសលុប​ទាំងនេះ ក៏​អាច​នាំអោយ​មាន​នូវ អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​នឹង ប៉ះពាល់​ផងដែរ ចំពោះ ស​សៃ​អាទែ​របស់​បេះដូង ។ ការ​ស្តុក​ទុក​របស់​ជាតិ​ដែក នៅក្នុង​ជាលិកា ដោយសារ​តែ​មេតាបូលីស មាន​មុខងារ​មិន​ត្រឹមត្រូវ គឺ​ត្រូវបាន​គេ​ហៅថា​ជា ជំងឺ Hemochromatosis ។ ជំងឺ​នេះ គឺ​អាច​បំផ្លាញ​ដល់ សិរីរៈ​សំខាន់ៗ​ជាច្រើន នៅក្នុង​រាងកាយ មានដូចជា​៖ លំពែង​, ក្រ​លៀន ។​ល​។ វា​ក៏​អាច​បណ្តាល អោយ​អ្នកជំងឺ​មាន ជំងឺ​ទឹកនោម​ផ្អែម , ជំងឺ​ថ្លើម និង ជំងឺ​បេះដូង​បាន​ទៀត​ផង​ដែរ ។ ការ​បរិ​ចា្ច​គឈាម​ជា​ទៀងទាត់ គឺអាច ជួយ​លៃ​តម្រូវ កម្រិត​ជាតិ​ដែក នៅក្នុង​ខ្លួន​របស់​អ្នក​បរិច្ចាគ ។ ការសិក្សា​ស្រាវជ្រាវ ក៏បាន បង្ហាញ​ទៀត​ផង​ដែរ​ថា ការបរិច្ចាគ​ឈាម​ជាប្រចាំ ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ទៅដល់ ប្រព័ន្ធ​ដកដង្ហើម ក៏ដូចជា​កាត់បន្ថយ​បានដែរ នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង ។​

​អត្ថប្រយោជន៍​ចំពោះ​សុខភាព​

​ការបរិច្ចាគ​ឈាម ក៏​អាច​ជួយ​បញ្ចេញ​នូវ ចំនួន​កាឡូរី​ដែល​លើស និង កាត់បន្ថយ​កម្រិត​កាឡូរី​នៅក្នុង​ឈាម​បាន​ផង​ដែរ​។ បន្ទាប់​ពី​ការបរិច្ចាគ​ឈាម នោះ​ចំនួន​នៃ​កោសិកា គ្រាប់​ឈាមក្រហម​នៅក្នុង​រាងកាយ នឹង​មាន​ការធ្លាក់ចុះ ។ ស្ថានភាព​នេះ នឹង​ជម្រុញ​អោយ​ខួរឆ្អឹង​ធ្វើ​ការផលិត នូវ​កោសិកា​ឈាម ថ្មី​ក្រហម​ស្រស់ ដើម្បី​ជំនួស​ចំនួន​កោសិកា​ឈាម ដែល​បាត់បង់​ក្នុងអំឡុងពេល​នៃ​ការបរិច្ចាគ​ឈាម​នេះ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។